ព័ត៌មានអន្តរជាតិ

Update៖ មនុស្ស ១៨នាក់ កំពុងជាប់ក្រោមដីក្នុងអណ្តូងរ៉ែមាស ដែលបាក់ស្រុតនៅភាគពាយព្យ ប្រទេសចិន

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅថ្ងៃអាទិត្យនេះ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើកា រដើម្បីឈានដល់មនុស្ស ១៨នាក់ ដែលជាប់នៅក្រោមដី បន្ទាប់ពីបានបាក់រូងភ្នំ នៅអណ្តូងរ៉ែមាសមួយក្នុងតំបន់ Xinjiang ភាគពាយព្យនៃប្រទេសចិន។

មនុស្សសរុបចំនួន៤០នាក់ កំពុងធ្វើការនៅក្រោមដី នៅអណ្តូងរ៉ែនៅក្នុងស្រុក Yining ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសកាហ្សាក់ស្ថាន នៅគ្រាដែលមានករណីបាក់ដី កាលពីរសៀលថ្ងៃសៅរ៍ ។

ក្រុមអ្នករុករករ៉ែចំនួន ២២នាក់ ត្រូវបាននាំយកទៅផ្ទៃខាងលើ ប៉ុន្តែ១៨នាក់ នៅតែជាប់ក្នុងនោះនៅឡើយ ។

ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានឲ្យដឹងកាលពីល្ងាចថ្ងៃសៅរ៍ថា “ប្រតិបត្តិការជួយសង្គ្រោះ កំពុងដំណើរការដើម្បីទាញយក អ្នករុករករ៉ែដែលនៅសេសសល់” ។

សុវត្ថិភាពមីនបានប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដូចដែលមានការផ្សាយរបស់ ប្រព័ន្ធផ្សព្វផ្សាយអំពីឧប្បត្តិហេតុធំៗ ដែលភាគច្រើនត្រូវបានគេមើលរំលង ។

ប៉ុន្តែគ្រោះថ្នាក់នៅតែកើតឡើង ជាញឹកញាប់នៅក្នុងឧស្សាហកម្ម ដែលការណែនាំអំពីសុវត្ថិភាព ជារឿយៗមានភាពធូររលុង ជាពិសេសនៅកន្លែង ដែលមានមូលដ្ឋានបំផុត ។

គួររំលឹកថា កាលពីខែកញ្ញាឆ្នាំមុន អ្នករុករករ៉ែចំនួន១៩នាក់ បានជាប់គាំងនៅក្រោមដីបន្ទាប់ពី បាក់ដីនៅអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត Qinghai ភាគពាយ័ព្យត្រូវបានគេរកឃើញថា បានស្លាប់បន្ទាប់ពីការ ស្វែងរកជាយូរមកហើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top