សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ថា លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃអង្គារនេះថា លោកនឹងជំរុញឲ្យមានការ បង្កើតអង្គភាពយោធា ដែលមានឯកទេសខាង យន្តហោះគ្មានមនុស្សបើក ដែលបានរិះគន់ និងធ្វើការឆ្លើយតបដោយយោធា ចំពោះការឈ្លានពានព្រំដែន ដោយយន្តហោះគ្មានមនុស្សបើក របស់ប្រទេសកូរ៉េខាងជើង ។
គួររំលឹកថា យន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើងចំនួន ៥គ្រឿង បានឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ដោយជំរុញឱ្យក្រុងសេអ៊ូល ប្រើប្រាស់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ហើយព្យាយាមបាញ់ទម្លាក់យន្តហោះទាំងនោះ នៅក្នុងការឈ្លានពានជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧ ។
ឧបទ្ទវហេតុនេះបានធ្វើឱ្យមានចម្ងល់ឡើងវិញ អំពីការការពារដែនអាកាស របស់កូរ៉េខាងត្បូង នៅគ្រាដែលខ្លួនកំពុងព្យាយាមទប់ទល់ នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។
យោធាបានបាញ់ព្រមាន និងហោះប្រហែល ១០០ជុំ ពីឧទ្ធម្ភាគចក្រដែលបំពាក់ដោយកាំភ្លើងយន្ត ប៉ុន្តែបរាជ័យក្នុងការទម្លាក់ យន្តហោះគ្មានមនុស្សបើក ខណៈដែលយន្តហោះទាំងនោះបានហោះហើរ លើទីក្រុងជាច្រើនរបស់កូរ៉េខាងត្បូង រួមទាំងរដ្ឋធានីសេអ៊ូល អស់រយៈពេលប្រហែល៥ម៉ោង ។
លោក Yoon បានប្រាប់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “ឧបទ្ទវហេតុនេះបានបង្ហាញពីការ ខ្វះខាតយ៉ាងខ្លាំងនៃការត្រៀមខ្លួន និងការហ្វឹកហ្វឺនរបស់យោធា របស់យើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបានបញ្ជាក់យ៉ាងច្បាស់ អំពីតម្រូវការសម្រាប់ការត្រៀមខ្លួន និងការហ្វឹកហ្វឺនកាន់តែខ្លាំង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា