សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានឲ្យដឹងថា អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាប់ពន្ធនាគារ លោក លី ប្យុងបាក់ (Lee Myung-bak) បានទទួលការលើកលែងទោស ពីប្រធានាធិបតីនៅថ្ងៃអង្គារនេះ ដោយកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទចោទប្រកាន់អំពើពុករលួយ ។
លោក Lee ស្ថិតនៅក្នុងបញ្ជីមនុស្សជាង ១.៣០០នាក់ ដែលបានទទួលការលើកលែងទោសជាពិសេស “តាមទស្សនៈនៃការបង្រួបបង្រួមជាតិ យ៉ាងទូលំទូលាយ តាមរយៈការផ្សះផ្សា ការអត់ឱន និងការពិចារណា” ។ លោក Han Dong-hoon បានប្រាប់ដល់អ្នកយកព័ត៌មានបន្ទាប់ពី កិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាមួយប្រធានាធិបតី លោក Yoon Suk-yeol ។
លោក Lee ដែលមានវ័យ៨១ឆ្នាំ ដែលកាលពីខែមិថុនាត្រូវបាន អនុញ្ញាតឱ្យដោះលែងពីពន្ធនាគារ បណ្តោះអាសន្នដោយសារតែ វ័យរបស់គាត់ និងសុខភាពកាន់តែយ៉ាប់យ៉ឺន កំពុងជាប់ពន្ធនាគារ ១៧ឆ្នាំពីបទស៊ីសំណូក និងកេងបន្លំ ។
គួរបញ្ជាក់ថា វាគឺជាការកាត់ទោស មួយជីវិតយ៉ាងមានប្រសិទ្ធភាព ខណៈដែលគាត់មិនត្រូវបាន គេដោះលែងរហូតដល់ឆ្នាំ ២០៣៦ ដែលគាត់នឹងមានអាយុ ៩៥ឆ្នាំ ។
អតីតនាយកប្រតិបត្តិក្រុមហ៊ុន Hyundai បានក្លាយជាប្រធានាធិបតីត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋចំនួន១៦ នៅក្នុងឆ្នាំ២០១៨ និងត្រូវបានកាត់ទោសនៅឆ្នាំ២០២០ ។
គាត់ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទបង្កើតមូលនិធិ ចំនួនរាប់សិបលានដុល្លារ និងទទួលយកសំណូកពីក្រុមហ៊ុន Samsung Electronics ជាថ្នូរនឹងការលើកលែងទោសពី ប្រធានាធិបតីសម្រាប់អតីតប្រធានរបស់ខ្លួន គឺលោក Lee Kun-hee ដែលត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគារពីបទគេចពន្ធ ។
គេបានដឹងថា បុរសម្នាក់ដែលបានបង្កើតដោយខ្លួនឯង ដែលត្រូវបានតែងតាំងជា ប្រធានក្រុមហ៊ុនសំណង់ដ៏ធំមួយនៅវ័យ៣៥ ឆ្នាំនៅមុនពេលចូលប្រឡូក ក្នុងឆាកនយោបាយ លោក Lee បានបម្រើការជាប្រធានាធិបតី ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា