ថ្ងៃទី២៦ ខែធ្នូ រដ្ឋាភិបាលចិន បានចេញផ្សាយសេចក្តីប្រកាស ដោយប្តូរឈ្មោះ“ជំងឺរលាកសួតកូវីដ១៩”ទៅជា “ជំងឺឆ្លងវីរុសកូវីដ១៩” ហើយបាន ប្រកាសថា ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣តទៅ យោង តាម«ច្បាប់ស្ដីពីការបង្កា និងការព្យាបាលជំងឺឆ្លង របស់សាធារណរដ្ឋ ប្រជាមានិតចិន» កែសម្រួលកម្រិតឆ្លង នៃវីរុសកូវីដ១៩ ពី”ថ្នាក់Bនិងគ្រប់គ្រងតាមថ្នាក់A” ទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ។ នៅពេលនោះ ប្រទេសចិន នឹងលែងអនុវត្តវិធានការ ដាក់ឱ្យនៅដាច់ ដោយឡែក សម្រាប់អ្នកឆ្លងវីរុសកូវីដ១៩ លែងកំណត់ទំនាក់ទំនងជិតស្និទ្ធ លែងកំណត់ តំបន់ហានិភ័យខ្ពស់ និងទាប និងលែងអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លង សម្រាប់បុគ្គលិកនិងទំនិញ ដែលចូលដែនទៀតហើយ ។
នេះគឺជាការកែលំអនិង កែសម្រួលបន្ថែមទៀត នៃយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺជាប្រតិបតិ្តឈរលើមូលដ្ឋានដូចជា បានវាយតម្លៃចម្រុះទៅ លើបម្លែងថ្មីរបស់មេរោគ ស្ថានភាពជំងឺរាតត្បាត និងបទពិសោធន៍បង្ការ និង គ្រប់គ្រងជាដើម ហើយបានប្រកាន់ ខ្ជាប់នូវការអនុវត្ត ជាក់ស្តែង ដោយចំគោលដៅតាមបែបវិទ្យាសាស្រ្ត និង កែលំអការបង្ការ ជំងឺរាតត្បាត ក៏ដូចជាបានអនុវត្ត តាមគោលការណ៍ ដែលតម្កល់មនុស្សជាអាទិភាព និង តម្កល់ទុកអាយុជីវិតជាអាទិភាពដដែល ។
នាពេលបច្ចុប្បន្ននេះ មជ្ឈដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រពិភពលោក សម្គាល់ឃើញជាទូទៅថា សមត្ថភាពចម្លង វីរុសកូវីដ១៩ បម្លែងថ្មីអូមីក្រុង ត្រូវបានចុះខ្សោយ មានតែករណីមួយចំនួនតិច ដែលមានរោគសញ្ញារលាកសួត តែប៉ុណ្ណោះ ។ ដូច្នេះ ការដែលប្រទេសចិន បានប្តូរឈ្មោះ “ជំងឺរលាកសួតកូវីដ១៩” ទៅជា“ជំងឺឆ្លងវីរុសកូវីដ១៩” គឺសមស្របនឹងលក្ខណៈជំងឺនិងផលប៉ះពាល់ នាពេលបច្ចុប្បន្ន ការកែសម្រួលកម្រិតឆ្លង នៃវីរុសកូវីដ១៩ទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ក៏សមស្របនឹងស្ថានភាពបង្កាជំងឺរាតត្បាត នាពេលបច្ចុប្បន្នផងដែរ ។
គួរឱ្យបញ្ជាក់ផងដែរថា កែសម្រួលទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” វាមិនមែនមានន័យថា ឈប់គ្រប់គ្រងទេ គឺប្តូរការងារសំខាន់ពី “ការការពារឆ្លងមេរោគ” ទៅជា”ការការពារសុខភាព និង ការបង្ការករណីឈឺធ្ងន់” ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃជំងឺរាតត្បាតលើការអភិវឌ្ឍ នៃសេដ្ឋកិច្ចនិងសង្គម ក្នុងកម្រិតខ្ពស់បំផុត។ រដ្ឋាភិបាលចិននឹងកែលំអបន្ថែមទៀត នូវការរៀបចំចាត់ចែងសម្រាប់ជនបរទេស ដែលចូលដែនប្រទេសចិន ក្នុងគោលបំណង ដូចជាធ្វើការនិងផលិតកម្មឡើងវិញ ធ្វើពាណិជ្ជកម្ម បន្តការសិក្សា និងជួបគ្រុមគ្រួសារជាដើម ព្រមនិងផ្តល់នូវភាពងាយ ស្រួលចំពោះទិដ្ឋាការ ក្រៅពីនេះ យោងតាមស្ថានភាព ជំងឺរាតត្បាត អន្តរជាតិ និងសមត្ថភាពធានាសេវាកម្មគ្រប់វិស័យ រៀបចំជាថ្មីឡើងវិញ តាមរបៀបរៀបរយ នូវការធ្វើដំណើរទៅក្រៅប្រទេស របស់ពលរដ្ឋចិន ។
យោងតាមការអនុវត្តវិធានការ”១០ថ្មី” ការធ្វើដំណើរឆ្លងតំបន់របស់ប្រជាជនចិនបានរៀបចំជាថ្មីឡើងវិញ ដោយរលូន ។ ភោជនីយដ្ឋាន និងរោងកុន នៅក្នុងទីក្រុងធំៗ ដូចជាប៉េកាំងនិងសៀងហៃជាដើម ត្រូវបានបើកជាបន្តបន្ទាប់ ។ ពីខេត្តZhejiangនិងខេត្តJiangsu នៅឆ្នេរសមុទ្រ ភាគខាងកើត រហូតដល់ខេត្តHunan ខេត្តSichuanនៅតំបន់កណ្តាលនិងភាគខាងលិច សហគ្រាសកំពុងមមាញឹក ក្នុងការស្តារផលិតកម្មឡើងវិញ ហើយបានចាប់ផ្តើមការស្វែក រកដៃគូពាណិជ្ជកម្មឆ្លងដែនឡើងវិញ…”ទិដ្ឋភាពក្នុងជីវភាពរស់នៅ” ដែលបានបាត់ជាយូរមក ហើយបាននិងកំពុងលេចចេញ ជាថ្មីឡើងវិញ ។
អាចរំពឹងថា យោងតាមការអនុវត្តវិធានការបង្កា ជំងឺរាតត្បាតរបស់ប្រទេសចិន ដែលមានភាពកាន់តែប្រសើរឡើង ជាបន្តបន្ទាប់ ប្រទេសចិននឹងមានលក្ខខណ្ឌ និងសមត្ថភាពក្នុងការឆ្លងកាត់យ៉ាង រលូននូវដំណាក់ កាលកែសម្រួល និងផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការជំងឺរាត ត្បាតនាពេលបច្ចុប្បន្ន ក្នុងន័យ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ក្នុងកម្រិតធំបំផុត ក៏ដូចជាជំរុញការស្តារឡើងវិញ ដោយល្បឿនលឿននូវសណ្តាប់ធ្នាប់ សេដ្ឋកិច្ចនិងសង្គមផងដែរ ៕