ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខា លើក្រឹត្យមួយកាលពីថ្ងៃអង្គារ ដោយដាក់ចេញនូវវិធានការ ទប់ទល់នឹងតម្លៃ ដែលកំណត់ដោយប្រទេសលោកខាងលិច លើប្រេងរុស្ស៊ី។
ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដល់នីតិបុគ្គល និងបុគ្គលបរទេសនឹងត្រូវហាមឃាត់ ប្រសិនបើតម្លៃត្រូវបានកំណត់ដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងកិច្ចសន្យា នេះបើយោងតាមក្រឹត្យ។
ប្រធានាធិបតីរុស្ស៊ី អាចផ្តល់ការអនុញ្ញាតពិសេស សម្រាប់ការចែកចាយប្រេង និងផលិតផលប្រេង ដែលត្រូវបានហាមឃាត់ បើមិនដូច្នេះទេក្រោមក្រឹត្យនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ឯកសារនេះ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកុម្ភៈ ហើយមានសុពលភាព រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ ការហាមប្រាមប្រេងនឹងចូលជាធរមាន នៅថ្ងៃទី០១ ខែកុម្ភៈ ហើយរដ្ឋាភិបាលរុស្ស៊ីនឹងសម្រេចកាលបរិច្ឆេទ សម្រាប់ការហាមប្រាម ផលិតផលប្រេង ដែលនឹងមិនយូរជាងនេះទេ។
តម្លៃ ៦០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល សម្រាប់តម្លៃប្រេងឆៅ ពីសមុទ្ររុស្ស៊ី ដែលយល់ព្រមដោយសហភាពអឺរ៉ុប ក្រុមប្រទេសទាំង៧ និងអូស្ត្រាលីបានចូលជាធរមាន នៅថ្ងៃទី០៥ ខែធ្នូ។ ក្រោមតម្លៃពោលគឺតម្លៃ ធានារ៉ាប់រង ហិរញ្ញវត្ថុ និងសេវាកម្មផ្សេងទៀត សម្រាប់ប្រេងរុស្ស៊ី។ ការដឹកជញ្ជូននឹងត្រូវហាមឃាត់ ប្រសិនបើប្រេងឥន្ធនៈលក់ក្នុងតម្លៃខ្ពស់ ជាងការកំណត់៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
