ព័ត៌មានអន្តរជាតិ

អាមេរិក នឹងមិន​ជោគជ័យ​ ក្នុង​ការ​បង្ក្រាប​សណ្តាប់ធ្នាប់​ពិភពលោក ​ពហុ​ប៉ូល​នោះទេ

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា ការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាអនុត្តរភាពមនោគមវិជ្ជា ពេញលេញរបស់ខ្លួន បញ្ឈប់ដំណើរនៃប្រវត្តិសាស្ត្រ និងបង្ក្រាបការបង្កើត សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល នឹងបរាជ័យ។

លោកបានលើកឡើងថា “អ្វីគ្រប់យ៉ាង ដែលយើងកំពុងឃើញនៅក្នុងទ្វីបអឺរ៉ុប អ្វីគ្រប់យ៉ាងដែលយើងកំពុងឃើញ នៅលើទ្វីបផ្សេងទៀត ដែលអ្នកនាំសាររបស់សហរដ្ឋអាមេរិក កំពុងទាមទារឱ្យគ្រប់រដ្ឋទាំងអស់ ទទួលយកជំហរប្រឆាំងរុស្ស៊ី ចូលរួមការដាក់ទណ្ឌកម្ម និងបញ្ឈប់ការទំនាក់ទំនង ជាមួយតំណាងរុស្ស៊ី”។

ទោះជាយ៉ាងណាក៏ដោយ ដំណើរនៃប្រវត្តិសាស្ត្រ មិនអាចត្រូវបញ្ឈប់បានឡើយ ហើយការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាបសង្កត់ការបង្កើត ពិភពលោកពហុប៉ូល និងការបង្កើតការគ្រប់គ្រង ដែលមិនអាចដកហូតវិញ បាននឹងបរាជ័យជាខ្លាំង។

លោក Lavrov បានកត់សម្គាល់ថានៅពេលអនាគតដ៏ខ្លី លោកខាងលិចនឹងមានអានុភាពតិច និងកាត់បន្ថយឱកាសនៅពេលនិយាយអំពី “ការដឹកនាំសេដ្ឋកិច្ចពិភពលោក” ហើយនឹងត្រូវបង្ខំឱ្យចរចា ជាមួយប្រទេសដទៃទៀត។

រដ្ឋមន្ត្រីរូបនេះបានបន្ដថា ទីក្រុងម៉ូស្គូពិតជានឹងមិន “ដេញតាមលោកខាងលិច” ប៉ុន្តែផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសដែលនៅតែគួរឱ្យទុកចិត្ត ជំនួសឱ្យការបោកបញ្ឆោត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top