ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ អះអាងថា បានបំផ្លាញផែនការវាយប្រហារ ដោយភេវរកម្មរបស់អ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធ របស់ប្រទេសរុស្សីហៅកាត់ថា FSB កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា បានឈានទៅដល់ការបំផ្លាញផែនការ វាយប្រហារដោយភេវរកម្មរបស់អ៊ុយក្រែន ស្ថិតនៅភាគខាងត្បូង នៃប្រទេសតាមរយៈការ បាញ់សម្លាប់មនុស្ស២នាក់។

ប្រភពដដែលបានបញ្ជាក់ទៀត ជនជាតិរុស្សី ២នាក់ដែលជាក្រុមរស់នៅក្រៅច្បាប់ របស់ប្រទេសរុស្សីត្រូវបានភ្នាក់ងារ FSB បាញ់សម្លាប់ក្នុងគ្រាដែលពួកគេ កំពុងរៀបចំធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែនដើម្បីត្រៀមផែនការ ធ្វើភេវរកម្មប្រឆាំងនឹងប្រទេសុស្សី។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ FSB បានឲ្យដឹងដែរថា ជនជាតិរុស្សីទាំងពីរនាក់នេះ គឺជាបុគ្គលដែលមានជាប់កំណត់ត្រា ឧក្រិដ្ឋកម្មជាច្រើនករណីផង និងក៏ជាក្រុមដែលមានការពាក់ព័ន្ធ ជាមួយនឹងក្រុមភេវរកម្មមួយ នៅក្នុងប្រទេសផងហើយដោយការ ទំនាក់ទំនងជាមួយនឹងភ្នាក់ងារសំងាត់ របស់អ៊ុយក្រែនពួកគេបានត្រៀម ផែនការវាយប្រហារដោយភេវរកម្ម មកលើប្រទេសរុស្សី
ក្នុងទីក្រុង Chegem ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top