បរទេស៖ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានច្រានចោលការចូលរួម របស់លោកស្រីក្នុងការ ដោះស្រាយជម្លោះនៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ត្រូវបានសួរដោយសារព័ត៌មានប្រចាំសប្តាហ៍ Sette របស់អ៊ីតាលីថា តើតួនាទីរបស់លោកស្រី ក្នុងការដោះស្រាយវិបត្តិនេះគឺ តើបញ្ហាចប់ទាំងស្រុងឬអត់? លោកស្រី Merkel បាននិយាយថា “បញ្ហាមិនត្រូវបានគេចោទសួរទេ” ។ លោកស្រី ក៏បានទទួលស្គាល់ថា លោកស្រីមិនដឹងច្បាស់ថា តើជម្លោះនៅអ៊ុយក្រែន អាចបញ្ចប់ដោយរបៀបណានោះទេ ។
អតីតអធិការបតីរូបនេះបាននិយាយថា “ថ្ងៃណាមួយវានឹងបញ្ចប់ដោយការចរចា។ សង្គ្រាមនឹងបញ្ចប់នៅតុចរចា”។ លោកស្រីបាននិយាយថា “មានភាពខុសប្លែកគ្នារវាងសន្តិភាពដោយបង្ខំ ដែលខ្ញុំក៏ដូចជាមនុស្សជាច្រើនទៀត ដែលមិនចង់បាន និងការសន្ទនាបើកចំហ និងមិត្តភាព”៕
ប្រែសម្រួលៈ ណៃ តុលា