កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា ក្រសួងការបរទេសស្រីលង្កា និងអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកបានសម្របសម្រួលការវិលត្រឡប់របស់ជនជាតិស្រីលង្កាចំនួន១៥២នាក់ ដែលស្ថិតក្នុងចំណោមបុគ្គលចំនួន៣០២នាក់ដែលត្រូវបានជួយសង្គ្រោះនៅលើដែនសមុទ្រក្បែរប្រទេសវៀតណាមនាពេលថ្មីៗនេះ ។
សូមបញ្ជាក់ថា ក្រសួងបានឲ្យដឹងថា មនុស្សទាំង១៥២នាក់ ត្រូវបាននាំត្រឡប់ទៅប្រទេសស្រីលង្កាវិញ តាមរយៈជើងហោះហើរជួលពីទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ ។
គេបានដឹងថា នាវាដឹកមនុស្សទាំងនេះបានលិចនៅឆ្នេរសមុទ្រវៀតណាមកាលពីថ្ងៃទី៨ ខែវិច្ឆិកា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា