បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីលោក Sergey Shoigu បានជួបជាមួយនឹងសមភាគីខាងតួគីនិងស៊ីរីរួចរាល់ហើយកាលពីថ្ងៃ ពុធ ម្សិលមិញនាទីក្រុងមូស្គូនេះ បើយោងតាមការចេញផ្សាយរបស់ rt.com ។
ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសតួគី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសស៊ីរីត្រូវបានរៀបចំធ្វើឡើងនៅ ក្នុងប្រទេសរុស្សី ជាលើកដំបូងនិងក៏ជាព្រឹត្តិការណ៍ជំនួបរវាងភាគីទាំងពីរ លើកដំបូងចាប់តាំងតែពីឆ្ណាំ២០១១ ផងដែរ។
លោក Hulusi Akar និងលោក Ali Mahmud Abbas តំណាងឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ា និងរដ្ឋាភិបាលក្រុងដាម៉ាស
ដើម្បីពិភាក្សាគ្នាអំពីវិធីសាស្ត្រក្នុងការដោះស្រាយ ជម្លោះវិបត្តិនៅស៊ីរីនិងក៏ដូច ជាចូលរួមកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បី ប្រយុទ្ធប្រឆាំងទៅនឹងក្រុម ជ្រុលនិយមនៅក្នុងប្រទេសស៊ីរីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី