ឆ្នាំ២០២២ នៅអឺរ៉ុប ។ ការវាយប្រហារទៅលើសេដ្ឋកិច្ច ដែលបណ្តាល មកពីជំងឺកូវីដ១៩ នៅមិនទាន់រលាយសាបសូន្យ នៅឡើយ ស្នូរកាំភ្លើងធំ នៃការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏នាំមកនូវពពកខ្មៅលើផ្ទៃមេឃ របស់អឺរ៉ុបទៀតផងដែរ ។
សង្គ្រាមនិងការប៉ះទង្គិច បានបន្សល់ទុកនូវការ ឈឺចាប់ជាច្រើនដល់មនុស្សទាំងឡាយ ហើយក៏បានបង្អង់ល្បឿន នៃការអភិវឌ្ឍរបស់សង្គម ដែលបានបណ្តាលឱ្យកើតមានវិបត្តិសកលមួយ ចំនួនផងដែរ ។
រុស្ស៊ីនិងអ៊ុយក្រែនសុទ្ធ តែជាប្រទេសធំ ក្នុងការផលិតនិងនាំចេញស្បៀង អាហារនៅលើពិភពលោក ការប៉ះទង្គិច រវាងប្រទេសទាំងពីរនេះ បានបណ្តាលឱ្យតម្លៃស្បៀងអាហារ សកលឡើងថ្លៃយ៉ាងខ្លាំង ក៏បានបណ្តាលឱ្យកើតមានវិបតិ្តស្បៀងអាហារ សកលដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ២០០៨មក អាយុជីវិតនិងការរស់នៅ របស់មនុស្សចំនួន៣៤៥លាននាក់ ប្រឈមនឹងការគំរាមកំហែង ។
ប្រឈមនឹងវិបតិ្ត ដែលមានភាពកាន់តែធ្ងន់ធ្ងរ តើយើងត្រូវធ្វើយ៉ាងម៉េច ? គួរតែរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាពីឬសគល់ និយាយបញ្ចុះបញ្ចូលឱ្យធ្វើការចរចាសន្តិភាព ឬមួយក៏ធ្វើឱ្យឆាបឆេះកំហឹងនិងដុតភ្លើងបន្ថែម?
វាច្បាស់ណាស់ថា អាមេរិកបានជ្រើសរើសការធ្វើឱ្យឆាបឆេះកំហឹង ។លោកBlinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា បន្ទាប់ពីលោក បៃដិន ឡើងកាន់មុខតំណែងជាប្រធានាធិបតីអាមេរិកមក អាមេរិកបានផ្តល់ជំនួយយោធាសរុបប្រហែល២១៩០០លានដុល្លារអាមេរិកដល់អ៊ុយក្រែន ។ អាមេរិកបានដឹកបញ្ជូនអាវុធទៅកាន់អឺរ៉ុប ជាបន្តបន្ទាប់ ប្រការនេះបានបណ្តាលឱ្យសង្គ្រាមឡើងកម្ដៅ ដើមឡើយក៏បានធ្វើឱ្យពាណិជ្ជករ ជួញដូរអាវុធរបស់អាមេរិករកបានប្រាក់ ចំណេញយ៉ាងច្រើនសម្បើម ។
ក្រឡេកមកមើល ទង្វើ របស់អាមេរិកនៅអាស៊ី ។ នៅខែសីហា លោកស្រី Pelosi អ្នកនយោបាយអាមេរិក មិនអើពើនឹង ការប្រឆាំង យ៉ាងខ្លាំងទាំងក្នុងស្រុកនិងអន្តរជាតិ ចចេសធ្វើដំណើរទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ ប៉ុនប៉ងបង្ករឿងហេតុនៅ តំបន់អាស៊ីខាងកើត។ ដើម្បីរក្សាឧត្តមភាពខាងបច្ចេកវិទ្យាទំនើប របស់ខ្លួន អាមេរិកបានដាក់ចេញអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបយ៉ាងកម្រោល ដើម្បីរឹតត្បិតការវិនិយោគ និងនាំចេញចំពោះប្រទេសចិនលើវិស័យបច្ចេកវិទ្យាទំនើប ។ល ។
តើមិនពឹងផ្អែកលើកម្លាំង បាយនិងអំណាចផ្តាច់មុខ ក៏មិនអាចដោះស្រាយបាននូវបញ្ហាលើភពផែនដីយើងមែនទេ ? ប្រាកដជាមិនមែនទេ ។ ប្រទេសចិននិងប្រទេសស្រឡាញ់សន្តិភាព នៅលើពិភពលោកភាគច្រើន សុទ្ធតែជ្រើសរើសការធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ។
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ យោងតាមកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានជាផ្លូវការ តំបន់ពាណិជ្ជកម្ម សេរី ដែលមានចំនួនប្រជាជន និងទំហំសេដ្ឋកិច្ចសរុប១ភាគ៣នៃពិភពលោកទាំងមូល និងជាតំបន់ ពាណិជ្ជកម្មសេរីធំ ជាងគេនៅលើ ពិភពលោកបានបង្កើតឡើង ។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យរដ្ឋសមាជិកចំនួន១៥ ក្នុងនោះបូករួមទាំងប្រទេសអាស៊ានទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់កាន់តែភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម និងមានការប្រាស្រ័យទាក់ទងឆ្លងដែន រវាងបុគ្គលិកកាន់តែជិតស្និទ្ធ ។
រដ្ឋសមាជិក អាសិប មានប្រទេសអភិវឌ្ឍន៍ ក៏មានប្រទេស កំពុងអភិវឌ្ឍន៍ និងប្រទេសមិនរីក លូតលាស់ជាងគេ ប្រទេសនានាមាន ជនជាតិនិង សាសនាខុសគ្នា មានវប្បធម៌សម្បូរបែប ថែមទាំងក៏មានការ ខ្វែងគំនិតខាង នយោបាយយ៉ាងខ្លាំងរវាងប្រទេសមួយចំនួនផងដែរ ប៉ុន្តែប្រការទាំងនេះ មិនបានរំខានដល់ប្រទេសទាំងក្នុងការ ទុកការវិវាទនៅមួយអន្លើ ចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបតិ្តការ និងទទួលបានវិបុលភាពរួមនោះឡើយ ។
ការបើកទូលាយ កិច្ចសហប្រតិបតិ្តការនិងបរិយាប័ន្ន បានក្លាយជាចរន្តយុគសម័យមិនអាចដើរបញ្ច្រាសបាន ។ ការដោះស្រាយការវិវាទតាមរយៈកិច្ចសន្ទនាសន្តិភាព ការសម្រេច បាននូវភាពឈ្នះ-ឈ្នះក្នុងការប្រកួតប្រជែង និងកិច្ចសហប្រតិបតិ្តការ ក៏ដូចជាបង្កើតសហគមន៍រួមវាសនា របស់មនុស្សជាតិ វាបានក្លាយជាទស្សនទានរួម របស់ពិភពលោកទាំងមូល ។ មានតែធ្វើអ៊ីចឹងទេ ទើបមនុស្សជាតិអាចពុះពារវិបតិ្តនិង បញ្ហាប្រឈមជាច្រើន និងឆ្ពោះ ទៅមុខយ៉ាងអង់អាចក្លាហាន ៕