ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ជានិច្ចកាល គោលនយោបាយ បង្ការជំងឺរាតត្បាត របស់ប្រទេសចិន តែងតែប្រកាន់ខ្ជាប់នូវ ការតម្កល់ទុក ប្រជាជនជាអាទិភាព

ថ្ងៃទី២៦ខែធ្នូ រដ្ឋាភិបាលចិន បានចេញផ្សាយសេចក្តីប្រកាស ដោយប្តូរឈ្មោះ“ជំងឺរលាកសួតប្រភេទថ្មីកូវីដ១៩”ទៅជា“ជំងឺឆ្លងវីរុសកូវីដ១៩” ហើយបានប្រកាសថា ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣តទៅ កែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ ពី”ថ្នាក់B និងគ្រប់គ្រងតាមថ្នាក់A”ទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ។ ដល់ពេលនោះ វិធានការធ្វើចត្តាឡីស័ក នឹង មិនត្រូវបានអនុវត្ត ចំពោះអ្នកឆ្លងជំងឺនោះទេ នឹងមិនស្វែងរកអ្នក ប៉ះពាល់ជិតស្និទ្ធទៀតទេ ហើយមិនកំណត់តំបន់ មានហានិភ័យខ្ពស់ និងតំបន់ មានហានិភ័យ ទាបទៀតឡើយទេ ក៏ដូចជាមិនអនុវត្តវិធានការ គ្រប់គ្រងជំងឺឆ្លង និងធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរនិង ទំនិញចូលដែនទៀតទេ ។
នេះជាការកែលំអនិង កែសម្រួលបន្ថែមទៀត ចំពោះយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងជំងឺ រាតត្បាតរបស់ប្រទេសចិន គឺជាប្រតិបតិ្តការ ដោយម្ចាស់ ការរបស់ប្រទេសចិន ក្នុងការប្រកាន់ខ្ជាប់នូវការ អនុវត្តជាក់ស្តែងដោយចំគោល ដៅតាមបែបវិទ្យាសាស្រ្ត និងកែលំអវិធានការបង្ការ ជំងឺរាតត្បាត ដោយឈរលើមូលដ្ឋាន ដូចជាវាយតម្លៃចម្រុះ ទៅលើការបម្លែងថ្មី របស់វីរុស ស្ថានភាពជំងឺរាតត្បាត និងបទពិសោធបង្ការ និងគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងជាដើម អ្វីដែលប្រទេសចិនបានគោរពគឺគោលការណ៍ ស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិត ជាចម្បង ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង រយៈពេលជិត៣ឆ្នាំមក ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្កល់ ទុកប្រជាជនជាអាទិភាព និងតម្កល់ទុក អាយុ ជីវិតជាចម្បង ។ យោងតាមសភាពការណ៍ជាតិរបស់ខ្លួន បានកំណត់គោល នយោបាយបង្ការ ជំងឺរាតត្បាត ដែលសមស្រប នឹងផលប្រយោជន៍ របស់ប្រជាជនទូលំទូលាយបំផុត បានការពារសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជន ក្នុងកម្រិតអតិបរមា កាត់បន្ថយផល ប៉ះពាល់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃជំងឺរាតត្បាតក្នុង កម្រិតអតិបរមា ។ បើមើលពីក្របខ័ណ្ឌសកល អត្រាករណីឈឺធ្ងន់ធ្ងរ អាត្រាស្លាប់ របស់ប្រទេសចិនសុទ្ធតែទាបជាងគេ ។ អាយុកាលរំពឹងទុកជាមធ្យម របស់ប្រជាជនចិនបានកើន ឡើងពី៧៧,៣ឆ្នាំ ដល់៧៨,២ឆ្នាំ។ ក្នុងសភាពការណ៍ ដែលសន្ទស្សន៍អភិវឌ្ឍន៍ មនុស្សជាតិ ពិភពលោកទាំងមូលបានធា្លក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ចំណាត់ថ្នាក់នៃសន្ទស្សន៍ អភិវឌ្ឍន៍មនុស្សជាតិរបស់ប្រទេសចិន មានលេខរៀងកើនឡើង៦ ។

ចាប់តាំងពីជំងឺរាតត្បាត ពិភពលោកទាំងមូលផ្ទុះឡើង នៅឆ្នាំ២០២០មក បណ្តាប្រទេសនានា លើពិភពលោកសុទ្ធតែបាន និងកំពុងស្វែងរក កែលំអនិង កែសម្រួលគោលនយោបាយ បង្ការជំងឺ រាតត្បាតជាបន្តបន្ទាប់ ប្រទេសណាមួយសុទ្ធតែត្រូវឆ្លង កាត់ដំណាក់កាល សម្របខ្លួន នៅពេលកែសម្រួល គោលនយោបាយ បង្ការជំងឺរាតត្បាត ហើយប្រទេសចិន ក៏មិនបានក្លាយជាករណីលើកលែងដែរ ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនតូច នៃប្រទេសមួយចំនួន តូចមានចេតនាឃោសនាបំប៉ោង រហូតដល់មួលបង្កាច់ការកែសម្រួល គោលនយោបាយបង្ការ និងគ្រប់គ្រង ជំងឺរាតត្បាត របស់ប្រទេសចិន ធ្វើមិនដឹងមិនឮ ចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយជៀសវាង មិននិយាយអំពីភាពច្របូកច្របល់ជាច្រើន និងតម្លៃដ៏ធ្ងន់ធ្ងរដែលគេបានបង់ក្នុងការបង្ការជំងឺរាតត្បាតរបស់ប្រទេសខ្លួន ។ នេះជាស្ដង់ដារពីរទាំងស្រុង ហើយបានបំពានយ៉ាងធ្ងន់ធ្ងរ ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។

នាពេលបច្ចុប្បន្ន ការវិវត្ត នៃស្ថានភាពជំងឺរាតត្បាតប្រទេសចិន គឺស្ថិតក្នុងការរំពឹងទុក និងអាចគ្រប់គ្រងបានជាទូទៅ។ ទីក្រុងប៉េកាំងបានឆ្លងផុត ពីដំណាក់កាលកំពូល នៃជំងឺរាតត្បាតមុនគេ ហើយតំបន់ផ្សេងទៀតនៃប្រទេសចិន ក៏កំពុងកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតផងដែរ ដោយស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ នៃផលិតកម្មនិងជីវភាព រស់នៅជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះតំបន់ជាច្រើន ក៏បានស្វែងរកការកែលំអវិធានការ បង្ការនិងគ្រប់គ្រង ជំងឺឆ្លងថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត កាន់តែប្រកបដោយភាព វិទ្យាសាស្ត្រ ភាពចំគោលដៅ និង ប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាន នៃការអនុវត្តគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ដែលមានស្រាប់បច្ចុប្បន្ន ។ ប្រទេសចិនមានជំនឿចិត្ត យ៉ាងពេញលេញក្នុងការធានា ឱ្យការកែសម្រួលបានដំណើរការដោយ នឹងនរនិងមានរបៀបរៀបរយ ។

នាពេលបច្ចុប្បន្ននេះ សមត្ថភាពចម្លងវីរុសកូវីដ១៩ បម្លែងថ្មីអូមីក្រុងត្រូវបានចុះខ្សោយ ហើយសមត្ថភាពព្យាបាលជំងឺ ធ្វើតេស្តវីរុសនិងការចាក់វ៉ាក់សាំង របស់ប្រទេសចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។ នៅក្នុងបរិបទបែបនេះ ភាគីចិនបានកែលំអវិធានការបង្ការជំងឺរាតត្បាត ហើយផ្លាស់ប្ដូរចំណុច សំខាន់នៃការងារពីការបង្ការ និងគ្រប់គ្រងទៅជាការបង្ការ ករណីឈឺធ្ងន់ និងការពារសុខភាព ធ្វើការចាត់ចែងរៀបចំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ នេះគឺធ្វើតាមបែបវិទ្យាសាស្រ្ត និងទាន់ពេលវេលា ដែលមានភាពចាំបាច់ណាស់ ក្នុងគោលបំណងការពារ សុវត្ថិភាពអាយុជីវិតនិងសុខភាព របស់ប្រជាជន ក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផល ប៉ះពាល់ដែលបណ្តាល មកពីជំងឺរាតត្បាត ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងកម្រិតអតិបរមា ។

ការប្រកាន់ខ្ជាប់នូវ គោលការណ៍ស្តីពីការតម្កល់ទុកប្រជាជន ជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង ជំរុញយ៉ាងសកម្មឱ្យ សហគមន៍អន្តរជាតិ យកឈ្នះលើជំងឺ រាតត្បាតគឺ ជាជម្រើស និងសកម្មភាព របស់ប្រទេសចិន ក្នុងពេលប្រឈមមុខ នឹងសភាពការណ៍ជំងឺរាតត្បាតដែលមិនធ្លាប់មានក្នុង រយៈពេល១០០ឆ្នាំកន្លងមក ។ យើងជឿជាក់ថា ក្រោមការដឹកនាំដ៏មុតមាំ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក XiJinPing ជាស្នូលប្រមុខ ដោយពឹងផ្អែក លើការសាមគ្គីគ្នា ជាធ្លុងមួយរបស់ប្រជាជនចិន ចំនួនជាង១ពាន់៤រយលាននាក់ និងការគាំទ្រដ៏រឹងមាំ នៃកម្លាំងជាតិចម្រុះ ដែលមានភាពខ្លាំងក្លាពីមួយ ថ្ងៃទៅមួយថ្ងៃ ពួកយើងប្រាកដជានឹងទទួលជ័យជម្នះចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតជាក់ជាមិនខាន ៕

To Top