ព័ត៌មានអន្តរជាតិ

អំណោយ ជាតិទាំងពីរនេះ បង្កប់អត្ថន័យ ស្តីពីកិច្ចសហប្រតិបត្តិការ ចិន-ថៃ

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សា ជាមួយលោក Prayut Chan-ocha នាយករដ្ឋមន្ត្រីថៃ នៅក្រុងបាងកកប្រទេសថៃ ។ អំណោយដែលលោកប្រធាន Xi Jinping បានប្រគល់ជូន លោកនាយករដ្ឋមន្ត្រី Prayuth រួមមានគំរូ រថភ្លើងលេខ”Fuxing” EMU និងសៀវភៅ《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》ជាភាសាអង់គ្លេសភាគទី ១ ដល់ភាគទី ៤ ។ នៅពីក្រោយអំណោយទាំងពីរនេះ មានរឿងរ៉ាវមួយនិងមានអត្ថន័យ ស្តីពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ រវាងចិននិងថៃផងដែរ ។

ទាក់ទងនឹងគំរូរថភ្លើងលេខ” Fuxing” EMU គួរតែរៀបរាប់ ពីផ្លូវដែកចិន-ថៃ ។
ផ្លូវដែកចិន-ថៃ គឺជាគម្រោងដ៏សំខាន់ នៃការស្ថាបនារួមគ្នា រវាងចិន-ថៃ នៃ”ខ្សែក្រវាត់ និងផ្លូវ” ។ ផ្លូវដែកល្បឿនលឿនស្តង់ដារដំបូង របស់ប្រទេសថៃនេះ បានប្រើប្រាស់ បច្ចេកវិទ្យាស្តង់ដារចិន “Fuxinghao” CR300AF EMU ។

នៅខែធ្នូ ឆ្នាំ ២០១៤ លោកនាយករដ្ឋមន្ត្រី Prayuth បានបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងអំឡុងពេល ទស្សនកិច្ចលើកនេះ លោកបានទស្សនា មជ្ឈមណ្ឌលបញ្ជាការបញ្ជូនផ្លូវដែក ជាតិនិងទទួលបានបទពិសោធន៍ ពីរថភ្លើងអន្តរក្រុងប៉េកាំង-ក្រុងធានជីន ។ ល្បឿននៃរថភ្លើង បានឈានដល់ជាង ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ លោក Prayut Chan-ocha នាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា បុគ្គលិកចិន អាចទៅប្រទេសថៃ ដើម្បីពិគ្រោះពិភាក្សាអំពីកិច្ច សហប្រតិបត្តិការផ្លូវដែកឱ្យបានឆាប់ ។

នៅថ្ងៃដដែលនេះ លោកប្រធាន Xi Jinping បានជួបពិភាក្សា ជាមួយលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha ដោយលើកឡើងថា “ទទួលបានសមិទ្ធផល ដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការ ផ្លូវដែក” របស់ភាគីទាំងពីរ ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Prayuth ធ្វើទស្សនកិច្ច នៅប្រទេសចិន ចិននិងថៃបានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការកសាង ហេដ្ឋារចនា សម្ព័ន្ធផ្លូវដែក ។ នៅពេលចូលឆ្នាំថ្មីឆ្នាំសកល ខិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី Prayuth បានថ្លែងថា ឯកសារកិច្ច សហប្រតិបត្តិការនេះគឺជា “អំណោយឆ្នាំថ្មីដ៏ល្អបំផុត សម្រាប់ប្រជាជនថៃ” ។

ប៉ុន្មានឆ្នាំថ្មីៗកន្លង មកនេះ ក្រោមការយកចិត្តទុកដាក់រួមគ្នានិងការជំរុញដោយផ្ទាល់របស់លោកប្រធាន Xi Jinping និងនាយករដ្ឋមន្ត្រី Prayut Chan-ocha នូវគម្រោងកិច្ច សហប្រតិបត្តិការផ្លូវដែកចិន-ថៃបានបន្តជំរុញទៅមុខ ។ លោកប្រធាន Xi Jinping និង លោកនាយករដ្ឋមន្ត្រី Prayut បានយកចិត្តទុកដាក់ ខ្ពស់ចំពោះដំណើរការ នៃគម្រោងនេះ ហើយបានលើកឡើងអំពីគម្រោងនេះជាច្រើនដង នៅក្នុងកិច្ចជំនួបនិងការហៅទូរស័ព្ទ ។
ក្នុងដំណើរទស្សនកិច្ច របស់លោកប្រធាន Xi Jinping នៅប្រទេសថៃលើកនេះ មេដឹកនាំនៃប្រទេសទាំងពីរបានរួមគ្នា ធ្វើជាសាក្សីលើការចុះហត្ថលេខាលើ 《ផែនការសហប្រតិបត្តិការចិន-ថៃនៃការរួមគ្នាជំរុញ ការកសាងខ្សែក្រវាត់និងផ្លូវ》 ។
ការអភិវឌ្ឍកិច្ចសហប្រតិបត្តិ រវាងចិននិងថៃ មិនត្រឹមតែមានការចែករំលែក ឱកាសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទពិសោធន៍ អភិវឌ្ឍន៍ផងដែរ ។

នាយករដ្ឋមន្ត្រី Prayut Chan-ocha បានសម្តែងការកោតសរសើរច្រើនម្តង ចំពោះសមិទ្ធិផលរបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ ហើយរំពឹងថា អាចរៀនសូត្រពីបទពិសោធន៍ អភិវឌ្ឍន៍ របស់ប្រទេសចិន ។ លោកធ្លាប់បានផ្តល់អនុសាសន៍ 《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》 នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ លោកនាយករដ្ឋមន្ត្រី Prayut មានសេចក្តីសោមនស្សរីករាយ ដែលបានទទួលអំណោយសៀវភៅ 《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》ជាភាសាអង់គ្លេស ភាគីទី១ដល់ភាគទី៤ ។

《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》 មានអ្នកគាំទ្រជាច្រើននៅប្រទេសថៃ ។ ឧបនាយករដ្ឋមន្ត្រីថៃបានថ្លែងថា លោកចូលចិត្តអានសៀវភៅនេះណាស់ ហើយកំណែទម្រង់ ការបើកទូលាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ របស់ប្រទេសចិន គឺជាការបំផុសគំនិតយ៉ាងខ្លាំង ដល់ប្រទេសថៃ ៕

To Top