ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ការលក់អាវុធទៅកាន់កោះតៃវ៉ាន់ជាបន្ទាន់ 

ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃសុក្រនេះបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយតំបន់តៃវ៉ាន់របស់ប្រទេសចិន និងបញ្ឈប់ការបង្កើតកត្តាថ្មី ដែលអាចនាំឱ្យមានភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា “ប្រទេសចិននឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន”។

លោក​បាន​សង្កត់​ធ្ងន់​ថា ចិន​តែង​តែ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​លក់​អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​តំបន់​តៃវ៉ាន់​របស់​ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Wang បានលើកឡើងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមរវាងចិន-អាមេរិកទាំង៣ និងធ្វើសកម្មភាពដោយស្មោះស្ម័គ្រលើការប្តេជ្ញាចិត្តដែលធ្វើឡើងដោយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់”៕ប្រែសម្រួល ឈូក បូរ៉ា

To Top