ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្ហាញក្តីព្រួយបារម្ភ ចំពោះបញ្ហាមីស៊ីលអ៊ុយក្រែន ដែលបាញ់ចូលទឹដីបេឡារូស

បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា អំពើហិង្សានៅលើដែនអាកាស របស់ប្រទេសបេឡារូស ដោយមីស៊ីលរបស់អ៊ុយក្រែននោះ គឺជារឿងគួរឲ្យកង្វល់បំផុត សម្រាប់វិមនាក្រមឡាំង។

លោកក៏បានបន្តដែរថា ប្រទេសរុស្សីនិងបេឡារូស ក្រោយហេតុការណ៍នេះ បានជួបប្រជុំគ្នារួចរាល់ហើយ ដើម្បីបង្ហាញអំពីទស្សនៈវិស័យរវាងគ្នា និងក្តីបារម្ភចំពោះបញ្ហានេះ ហើយជាពិសេសនឹងបន្តធ្វើការ ទំនាក់ទំនងគ្នាបន្ថែមទៀត ដើម្បីតាមដានស្ថានភាពបន្តផងដែរ។

លោក Peskov បានថ្លែងថា៖ ការឈានទៅដល់កម្រិតខ្ពស់បំផុត នៃការសន្ទនាគ្នាទៅវិញទៅមក និងការជឿទុកចិត្តដែលវារួមបញ្ចូលអនុញ្ញាតឱ្យយើង ផ្លាស់ប្តូរព័ត៌មានដ៏រសើបបំផុត​ ក្នុងលក្ខណៈរហ័សជាមួយគ្នា។ ជាលទ្ធផលរដ្ឋាភិបាលទីក្រុង Minsk បានសម្រេច​ចាត់​វិធានការ ​មួយ​ចំនួន​បន្ទាប់​ពី ​ឧបទ្ទវហេតុលើកនេះ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top