ឡុងដ៌៖ រុស្ស៊ីកំពុងពិបាកក្នុងការប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងតាម អាកាសនៅលើដីខ្លួនឯង ខណៈដែលខ្លួនបន្តសង្រ្គាម ជាមួយអ៊ុយក្រែន នេះបើតាមការធ្វើបច្ចុប្បន្នភាព ស៊ើបការណ៍សម្ងាត់ ចុងក្រោយរបស់អង់គ្លេស។
ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា “រុស្ស៊ីបានផ្តល់អាទិភាពខ្ពស់ ក្នុងការរក្សាការការពារដែនអាកាស ដែលមានមូលដ្ឋានលើដីកម្រិតខ្ពស់ ប៉ុន្តែវាកាន់តែច្បាស់ថាខ្លួនកំពុងតស៊ូ ដើម្បីទប់ទល់នឹងការគំរាមកំហែង តាមផ្លូវអាកាសជ្រៅនៅក្នុងប្រទេសរុស្ស៊ី” ។
ក្រសួងបានយោងតាម ការវាយប្រហារដោយយន្តហោះដ្រូន លើមូលដ្ឋានទ័ពអាកាស Engels របស់រុស្ស៊ីកាលពីថ្ងៃច័ន្ទ ដែលអាជ្ញាធររុស្ស៊ីបានឲ្យដឹងថា បានធ្វើឱ្យទាហានបីនាក់ស្លាប់ ដោយបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារនេះ។
ក្រសួងបានឲ្យដឹងថា “បញ្ហាប្រឈមមួយសម្រាប់រុស្ស៊ី គឺប្រហែលជាតម្រូវការពិសេស សម្រាប់កងនាវារបស់ខ្លួននៃ ប្រព័ន្ធការពារដែនអាកាស ចម្ងាយមធ្យមទំនើបដូចជា SA-22 Pantsir ដែលជាធម្មតាត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ក្នុងការ ប្រឆាំងនឹងយន្ដហោះដ្រូន UAVs ។
ក្រសួងបានបន្តថា “ក៏ដូចជាការផ្តល់ការការពារចំណុច សម្រាប់ទីតាំងយុទ្ធសាស្ត្រដូចជា Engels ប្រព័ន្ធទាំងនេះបច្ចុប្បន្នត្រូវបាន ទាមទារក្នុងចំនួនដ៏ច្រើនដើម្បីការពារ ទីស្នាក់ការកណ្តាលនៅជិតជួរមុខ ក្នុងប្រទេសអ៊ុយក្រែន” ៕
ប្រែសម្រួល ឈូក បូរ៉ា