ព័ត៌មានអន្តរជាតិ

រុស្សីបាត់បង់ជីវិត យោធា៦៩០នាក់ អំឡុងពេលវាយប្រហារលើ អ៊ុយក្រែន ២៤ម៉ោងចុងក្រោយ

បរទេស ៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការ នៃកងកម្លាំងយោធាអ៊ុយក្រែន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា កងម្លាំងការពារ របស់អ៊ុយក្រែន បានសម្លាប់ក្រុម ទាហានរុស្សី ស្លាប់សរុប៦៩០នាក់ និងបំផ្លាញមីស៊ីល ប្រភេទ Cruise missile ចំនួន៥៨គ្រាប់ កាំភ្លើងធំ៦ និងរថយន្តយោធាចំនួន១២គ្រឿង ផ្សេងទៀតក្នុងរយៈពេល ប្រតិបត្តិការ២៤ ម៉ោងចុងក្រោយ។

តាមទិន្នន័យ របស់អ៊ុយក្រែនដដែល បានឲ្យដឹងដែរថា គិតចាប់តាំងតែពីពេលប្រតិបត្តិការយោធា លើកដំបូងកាលពីខែកុម្ភៈមកយោធារុស្សី ដែលបានបាត់បង់ជីវិត បានកើនឡើង ទៅដល់១០៥២៥០នាក់ បូករួមទាំង៦៩០នាក់នេះផងដែរ រថក្រោះបាត់បង់មាន៣០២៦គ្រឿង ឧទ្ធម្ភាគចក្រ២៦៨គ្រឿង និងអាវុធយុទ្ធភណ្ឌ ជាច្រើនទៀត ស្ទើររាប់មិនអស់។

គួរឲ្យដឹងដែរថា រុស្សីបានបើកការវាយប្រហារ ដោយមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍យ៉ាងខ្លាំង ដោយក្នុងនោះមីស៊ីល ដល់ទៅជាង១៥០គ្រាប់ ត្រូវបានបំផ្លោង ចូលប្រទេស អ៊ុយក្រែន តាំងតែពីពេលព្រឹករហូតដល់យប់ គឺជាការវាយប្រហារ ទ្រង់ទ្រាយធំបំផុត មួយទៀតរបស់រុស្សី នៅមុនបញ្ចប់ទៅឆ្នាំ២០២២៕

ប្រែសម្រួល៖ស៊ុនលី

To Top