គៀវ៖ ទោះបីជាមានការផ្ដល់យោបល់ពីមន្ត្រីអ៊ុយក្រែន និងរុស្ស៊ីអំពីឆន្ទៈក្នុងការចរចាបញ្ចប់សង្គ្រាមរយៈពេល ១០ខែនៅអ៊ុយក្រែនក៏ដោយ ក៏លទ្ធភាពនៃដំណោះស្រាយសន្តិភាពហាក់ដូចជានៅឆ្ងាយ នេះបើយោងតាមអ្នកជំនាញដែ លបានផ្ដល់ព័ត៌មានជាមួយ Newsweek ។
លោក Michael Kimmage សាស្ត្រាចារ្យប្រវត្តិសាស្រ្ត នៅសាកលវិទ្យាល័យ Catholic University of America បានប្រាប់ Newsweek ថា “ខ្ញុំគិតថាការភ្នាល់ ដែលមានសុវត្ថិភាពបំផុត គឺនិយាយថា វានឹងបន្តរហូតដល់ភាគីម្ខាង ត្រូវបានបង្ខំឱ្យចេញពីជម្លោះតាមមធ្យោបាយមួយ ឬផ្សេងទៀត” ហើយការទស្សន៍ទាយថា តើពេលណាសន្តិភាពអាចកើតឡើង ។
គំនិតរបស់លលក Kimmage ត្រូវបានអ្នកដទៃបានបន្ទរ សូម្បីតែប្រទេសទាំងពីរបានអះអាងកាលពីពេលថ្មីៗនេះថា ពួកគេសុខចិត្តនិយាយគ្នាក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីថា លោក “ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចរចាអំពីលទ្ធផល ដែលអាចទទួលយកបានមួយចំនួន ជាមួយអ្នកចូលរួមក្នុងដំណើរការនេះ”។
ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានថ្ងៃក្រោយមក អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា មិនអាចមានកិច្ចចរចាសន្តិភាព ជោគជ័យទេ លុះត្រាណាតែអ៊ុយក្រែន ទទួលយកការអះអាងរបស់រុស្ស៊ី ឧបសម្ព័ន្ធនៃដែនដី Donetsk, Luhansk, Kherson និង Zaporizhzhia របស់រុស្ស៊ីដែលកាន់កាប់ដោយផ្នែក ។
ម៉្យាងវិញទៀត ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌូមៀ ហ្សេឡិនស្គី បានអះអាងថា លោកមិនមានឆន្ទៈក្នុងការលះបង់ទឹកដី ដែលរុស្ស៊ីដាក់បញ្ចូលនោះទេ ហើយខណៈពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានឲ្យដឹងនៅសប្តាហ៍នេះនៃការរៀបចំ “កិច្ចប្រជុំកំពូលសន្តិភាព” ដ៏មានសក្តានុពលនៅក្នុងខែកុម្ភៈ លោកក៏បានឲ្យដឹងថា ប្រទេសរុស្ស៊ីនឹង ត្រូវបានអញ្ជើញលុះត្រាតែប្រឈមមុខ នឹងការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងតុលាការអន្តរជាតិ៕