ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពិភពលោករំពឹងទុកថា ក្បាលម៉ាស៊ីន របស់ចិន ជំរុញការអភិវឌ្ឍ សកលជាថ្មីម្តងទៀត

ខណៈឈានចូលឆ្នាំថ្មី ឆ្នាំ២០២៣ ប្រទេសចិន លេចចេញទិដ្ឋភាពថ្មី យោងតាមប្រទេសចិន ចាប់ផ្តើមអនុវត្តវិធានការ កែសម្រួលការងារបង្ការ និងគ្រប់គ្រង ជំងឺកូវីដ១៩មក ការស្តារផលិតកម្មឡើងវិញ របស់ឧស្សាហកម្ម និងមុខរបរនានា បានប្រព្រឹតិ្តទៅប្រកប ដោយរបៀបរៀបរយ ដោយបានលេចចេញភាព រស់រវើកផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ។ និយាយចំពោះប្រទេសចិន ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំ ដែលសម្រេចបាននូវការអភិវឌ្ឍ ដោយនឹងនរ ។

នៅឆ្នាំ២០២២ ដោយរងឥទ្ធិពលពីកក្តា ដូចជាការប៉ះទង្គិច រវាងរុស្ស៊ី និងអ៊ុយក្រែន និងការរីករាលដាល នៃជំងឺកូវីដ១៩ ជាដើម សេដ្ឋកិច្ចចិន បានរងការ វាយប្រហារ យ៉ាងខ្លាំងបង្គួរ សេដ្ឋកិច្ចចិន បានឆ្លងកាត់ភាពលំបាកក្នុងរយៈពេលមួយឆ្នាំ ។ ប៉ុន្តែ សេដ្ឋកិច្ចចិន មានភាពធន់យ៉ាងខ្លាំង សក្តានុពល ដ៏ធំធេង និងភាពរស់រវើកយ៉ាងខ្លាំង បានជានិន្នាការទូទៅ ដែលមានភាពល្អប្រសើរនិងមានស្ថិរភាព ក្នុងរយៈពេលយូរមិនកែប្រែទេ ប្រទេសចិន បាន និងកំពុងអនុវត្ត គោលនយោបាយថ្មី ឱ្យកាន់តែល្អ ដើម្បីធ្វើឱ្យការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍ សេដ្ឋកិច្ចមានតុល្យភាព ។
នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន ក៏បានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់ស្ថិរភាព ដើម្បីទទួលបានការ វិវឌ្ឍរីកចម្រើនប្រកប ដោយភាពនឹងនរ បង្កើនកិច្ចសម្របសម្រួលគោល នយោបាយគ្រប់បែបយ៉ាង ក្នុងន័យបង្កើតជាកម្លាំងរួម ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ។
និយាយចំពោះការអភិវឌ្ឍសេដ្ឋកិច្ច របស់ចិននៅឆ្នាំ២០២៣ ប្រព័ន្ធសារព័ត៌មានបរទេស បានផ្តោតការយកចិត្តទុកដាក់ជាទូទៅ និងការវាយតម្លៃជាវិជ្ជមាន ។ ទីភ្នាក់ងារសារ ព័ត៌មាន Bloomberg បានចុះផ្សាយ អត្ថបទ នៅថ្ងៃទី៣០ ខែធ្នូឱ្យដឹងថា ភាពរស់រវើកសេដ្ឋកិច្ច នៃតំបន់ជាច្រើន របស់ចិនបាន និងកំពុង ស្តារឡើងវិញ ជាសន្សឹមៗ ល្បឿនស្តារសេដ្ឋកិច្ចឡើងវិញ ប្រហែលនឹងឆាប់ ជាងការប៉ាន់ប្រមាណ ។ ទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាន និងពាណិជ្ជកម្ម នៃអ្នកប្រើប្រាស់អាមេរិក(CNBC)បានចុះផ្សាយអត្ថបទ នៅថ្ងៃទី២៩ ខែធ្នូ ដោយបានលើកឡើងថា យោងតាមប្រទេសចិន បើកទូលាយជាថ្មីឡើងវិញ សេដ្ឋកិច្ចវិទូមាន អាកប្បកិរិយាសុទិដ្ឋិនិយម ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ក្នុងរយៈពេលយូរនៅពេលអនាគត ។

ឆ្នាំ២០២៣ ប្រទេសចិន ជាអង្គភាពសេដ្ឋកិច្ច ដ៏សំខាន់នៅលើពិភពលោកតែមួយគត់ ដែលមានសង្ឃឹម សម្រេចបាននូវកំណើន ទាំងប្រាក់ចំណេញ របស់សហគ្រាសនិងតម្លៃ ផលិតផល ក្នុងស្រុកសរុប ។ និយាយចំពោះសេដ្ឋកិច្ចសកល នេះជាដំណឹងដ៏ល្អប្រសើរ ខណៈពេលសេដ្ឋកិច្ច អាមេរិកនិងអឺរ៉ុប បង្អង់ល្បឿន ដំណឹងនេះ អាចលើកកម្ពស់ លទ្ធភាពដែលឱ្យពិភពលោកចៀសវាង សភាពថមថយ ។ នាពេលថ្មីៗ កន្លងទៅនេះ សមាគមជំរុញពាណិជ្ជកម្ម របស់ចិនបានចេញផ្សាយ របាយការណ៍បង្ហាញឱ្យឃើញថា សហគ្រាសបរទេស និងសមាគមសហគ្រាសបរទេស ដែលចូលរួមការផ្តល់បទសម្ភាសន៍ មានចំនួន៩១ភាគរយ ផ្តល់ការគាំទ្រយ៉ាងក្រៃលែង ដល់ប្រទេសចិនក្នុងការកែសម្រួល គោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺឆ្លង មាន៩៨,៧ភាគរយ ថ្លែងថា នឹងរក្សានិងពង្រីកការបណ្តាក់ទុន នៅប្រទេសចិន ហើយមាន៨៩,៨ភាគរយថ្លែងថា នឹងរក្សាខ្សែសង្វាក់ ឧស្សាហកម្មនៅប្រទេសចិន ។

លោក Bai Ming អនុប្រធានមន្ទីរសិក្សាស្រាវជ្រាវ ទីផ្សារអន្តរជាតិ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ ក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រតិកម្មវិជ្ជមាន របស់សហគ្រាសបរទេស ចំពោះគោល នយោបាយបង្ការ ជំងឺឆ្លងរបស់ចិន បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសចិននៅតែជាគោលដៅ បណ្តាក់ទុនដែលមានប្រជាប្រិយភាពដដែល ទីផ្សារដ៏ធំធេង ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញ និងវិធានការបើកទូលាយ ជាបន្តបន្ទាប់របស់ចិន នៅតែមានឧត្តមភាពយ៉ាងខ្លាំងបង្គួរ ក្នុងការប្រកួតប្រជែង ចម្រុះដដែលផងដែរ ។

តួលេខដែល ក្រសួងពាណិជ្ជកម្មចិន ប្រកាសបានបង្ហាញឱ្យឃើញថា ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសចិន បានប្រើប្រាស់ ជាក់ស្តែងនូវ ទុនបរទេសចំនួន ១១៥៦០៩០លានប្រាក់យាន់ចិន កើនជាង៩,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំទៅមុន ។ ក្នុងបរិបទដែលការរំពឹងទុក នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងឡើងៗ ការការពារនិយមបានងើបឡើងវិញ ប្រការនេះបានបង្ហាញថា ចិនជាកាលានុវត្តភាព នៃការអភិវឌ្ឍ របស់បណ្តាប្រទេសនានានៅលើពិភពលោក ។ សេដ្ឋវិទូជាច្រើនរូបសម្គាល់ឃើញថា កំណើនសេដ្ឋកិច្ចសកល នៅឆ្នាំ២០២៣ សំខាន់គឺអាស្រ័យទៅលើកម្រិតល្បឿន និងកំណើននៃការស្តារឡើងវិញសេដ្ឋកិច្ចចិន ។

ក្នុងនាមជាទីផ្សារប្រើប្រាស់ធំទីពីរ នៅលើពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់ប្រទេសនិងតំបន់ចំនួន ជាង១៣០នៅលើពិភពលោក នៅឆ្នាំ២០២២ ប្រទេសចិន បានផ្តល់ប្រាក់ចំណេញ កាន់តែច្រើនដល់សហគ្រាស នៃតំបន់នានានៅលើពិភពលោក តាមរយៈពង្រីកការនាំចូល ដើម្បីនាំមកនូវប្រាក់ចំណូល កាន់តែច្រើនដល់ប្រជាជន នៃបណ្តាប្រទេសនានា ព្រមពេលជាមួយគ្នានេះ ក៏បានបន្ថែមការនាំចេញ ក្នុងន័យជួយបណ្តា ប្រទេសនានា ទប់ទល់នឹងជំងឺឆ្លង និង កែលម្អជីវភាពរស់នៅ សេដ្ឋកិច្ចចិនបានរួមចំណែក យ៉ាងច្រើនក្នុងការស្តារឡើងវិញ និងអភិវឌ្ឍរបស់ពិភពលោកទាំងមូល ។

ឆ្នាំ២០២៣ ការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ចចិន មានសារសំខាន់ដូចគ្នានឹងស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ ពិភពលោករំពឹងទុកប្រទេសចិន បន្តផ្តល់កម្លាំងចលករយ៉ាងខ្លាំងដល់កំណើន សេដ្ឋកិច្ចសកល ៕

To Top