ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ឆ្នាំ២០២៣ ទំនាក់ទំនងរវាងចិន និងពិភពលោក នឹងមានភាពកាន់តែជិតស្និទ្ធ

នៅថ្ងៃទីមួយនៃឆ្នាំថ្មីឆ្នាំសកល ២០២៣ ប្រជាជននៅគ្រប់ទិសទីលើទូទាំងពិភពលោក បានរួមគ្នាសន្យាក្តីបំណង ចំពោះសន្តិភាពនិងការអភិវឌ្ឍ ។ មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៣ ដោយសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងរក្សាការ ប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយពិភពលោក ប្រទេសចិននាពេលអនាគត នឹងមានភាពកាន់តែល្អបវរ ហើយសូមជូនពរពិភពលោកមាន សន្តិភាពនិងភាពស្រស់បំព្រង មានសុភមង្គលនិងភាពសុខសាន្ត ។

នេះជាបំណងប្រាថ្នា ក្នុងឆ្នាំថ្មីរបស់ប្រទេសចិន ហើយក៏ជាកាដូឆ្នាំថ្មីដ៏មានតម្លៃពន់ពេក ជូនដល់ពិភពលោកផងដែរ ។ អ្នកវិភាគអន្តរជាតិជាច្រើនរូប សម្គាល់ឃើញថា សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល របស់លោកប្រធានរដ្ឋចិន Xi Jinping គួរឱ្យមានក្តីរំភើបកាន់តែច្រើន ក៏ធ្វើឱ្យពិភពលោកទទួលបាន ការលើកទឹកចិត្តខ្លាំងដែរ ។

សូមបញ្ជាក់ថា មានតែពិភពលោកល្អ ប្រទេសចិនទើបបានល្អ ហើយប្រទេសចិនបានល្អ ពិភពលោកនឹងកាន់តែល្អទៅទៀត ។ នេះជាទស្សនៈពិភពលោកដ៏សាមញ្ញ និងជ្រាលជ្រៅរបស់បក្សកាន់អំណាចរបស់ចិន ។ រឿងរ៉ាវអំពីការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ បានបញ្ជាក់យ៉ាងពេញលេញថា ប្រទេសចិនដែលសម្រេចបាននូវ ក្តីសុបិនរបស់ខ្លួនជាបន្តបន្ទាប់ ពោរពេញទៅដោយកម្លាំងរស់រវើក ក៏ដូចជារក្សាការប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធជាមួយពិភពលោក មិនត្រឹមតែអាចទទួលបាន ការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ប្រយោជន៍ កាន់តែច្រើនដល់ពិភពលោកផងដែរ ។

នៅឆ្នាំ២០២២ ដែលទើបបានកន្លងផុតទៅ បក្សកុម្មុយនីស្តចិនបាន បើកធ្វើសមាជលើកទី ២០ ដោយជោគជ័យដែលត្រូវប្រព័ន្ធ សារព័ត៌មានបរទេសវាយតម្លៃថាជា “ព្រឹត្តិការណ៍ដ៏សំខាន់បំផុត របស់ប្រទេសចិនក្នុងឆ្នាំនេះ “។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ មិនត្រឹមតែបានចាប់ផ្តើមដំណើរការថ្មី របស់ប្រទេសចិនក្នុងការកសាងប្រទេសសង្គមនិយម ដោយគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាចំណុច ចាប់ផ្តើមថ្មីសម្រាប់ឱ្យប្រទេសចិនពួតដៃគ្នា ជាមួយពិភពលោកដើម្បីបង្កើត អនាគតដ៏ល្អបវរផងដែរ ។

គួររំលឹកដែរថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានបន្តរក្សាឋានៈ ជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ។ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ២០២២នឹងលើសពី ១២០ ទ្រីលានយាន់ប្រាក់ចិន ។ ពីការពង្រឹងនូវសមិទ្ធផលនៃ យុទ្ធនាការពុះពារឧបសគ្គក្នុងការ លុបបំបាត់ភាពក្រីក្រដល់ការ ជំរុញភាពរុងរឿងរបស់ជនបទឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ ពីការសាងសង់ស្ថានីយអវកាសចិន ដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជានាវាផ្ទុកយន្តហោះ “Fujian” គ្រឿងទី៣ បានដាក់ឱ្យប្រើប្រាស់ ដល់យន្តហោះដឹកអ្នកដំណើរធុនធំ C919 គ្រឿងទីមួយបានប្រគល់ឲ្យ ក្រុមហ៊ុនអាកាសចរណ៍ជាផ្លូវការ និងស្ថានីយអគ្គសនី Baihetan បានដាក់ឱ្យដំណើរការទាំងស្រុង ។ល។ នៅឆ្នាំ ២០២២ ដែលសេដ្ឋកិច្ចសកល ធ្លាក់ចូលក្នុងភាពថមថយចុះ សេដ្ឋកិច្ចចិនមានភាពធន់ កម្លាំងរស់រវើកនិងសក្តានុពលដ៏ខ្លាំងក្លា ក៏ដូចជានិន្នាការល្អប្រសើរជាទូទៅ នៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាព ក្នុងរយៈពេលយូរមិនកែប្រែនោះទេ ហើយចិននៅតែជាក្បាលម៉ាស៊ីន ដ៏ខ្លាំងបំផុតសម្រាប់ជំរុញ កំណើនសេដ្ឋកិច្ចពិភពលោក ។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សភាពការណ៍ផ្លាស់ប្តូរមិនដែលមាន ក្នុងមួយសតវត្សរ៍បន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ពិភពលោកមិនសូវមានសន្តិភាពទេ ប៉ុន្តែទំនាក់ទំនងរវាងចិននិងពិភពលោក បែរជាមានភាពកាន់តែជិតស្និទ្ធ ។ ពី”ការទូតខាងកីឡាអូឡាំពិករដូវរងា” នៅក្រុងប៉េកាំងដល់កិច្ចជំនួប រវាងប្រមុខរដ្ឋចិននិងអាមេរិក និងកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងរុស្ស៊ី រហូតដល់ប្រមុខរដ្ឋចិនចូលរួម កិច្ចប្រជុំកំពូលប្រទេស G២០ និងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លោកប្រធានរដ្ឋចិន Xi Jinping បានជួបជុំជាមួយមិត្តចាស់ ជាច្រើនរូបនៅក្រុងប៉េកាំង ក៏បានដើរចេញពីប្រទេសចិន ទៅធ្វើអធិប្បាយពីគំនិតផ្តួចផ្តើម របស់ចិនដើម្បីលើកឡើង នូវគម្រោងចិននិងតម្រិះប្រាជ្ញាចិន ក្នុងន័យដោះស្រាយបញ្ហា លំបាក់របស់ពិភពលោក ។

ស្នូរជួងឆ្នាំថ្មីបានបន្លឺឡើង ពន្លឺព្រះអាទិត្យនៃឆ្នាំថ្មីបានចាំងជះលើ ពាសពេញពិភពលោក ។

ប្រជាជនចិនដែលបាននិងកំពុង ឈានទៅមុខយ៉ាងអង់អាចក្លាហាន តស៊ូយ៉ាងស្វិតស្វាញ នឹងធ្វើឱ្យប្រទេសចិនមានភាព កាន់តែល្អបវរនៅពេលអនាគត ក្រៅពីនេះ ប្រទេសចិនដែលទទួលផលឈ្នះ-ឈ្នះ ជាមួយពិភពលោកនឹងបំពេញបន្ថែម ថាមពលវិជ្ជមានកាន់តែច្រើន ដល់ការជំរុញការអភិវឌ្ឍនិងវិបុលភាពសកល ៕

To Top