ព័ត៌មានអន្តរជាតិ

ជនជាតិចិន ត្រឡប់ទៅរកសកម្មភាពធម្មតាវិញ ចំពេលមានការកើនឡើង នៃករណីឆ្លងជំងឺកូវីដ-១៩

ប៉េកាំង៖ អ្នកស្រុកមួយចំនួននៅក្នុងទីក្រុងដូចជា ប៉េកាំង សៀងហៃ និងវូហាន កំពុងវិលទៅរកជីវិតធម្មតាវិញ បន្ទាប់ពីការបញ្ចប់វិធានការកូវីដសូន្យរបស់រដ្ឋាភិបាល ចំពេលមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ។

ប្រជាជនមួយចំនួននៅក្នុងទីក្រុងសំខាន់ៗរបស់ប្រទេសចិនដូចជា ប៉េកាំង សៀងហៃ និងវូហាន កំពុងទប់ទល់នឹងជំងឺផ្តាសាយ និងការរីករាលដាលនៃការឆ្លងមេរោគកូវីដ-១៩ ដើម្បីត្រឡប់ទៅសកម្មភាពធម្មតាវិញ ដោយមានទំនុកចិត្តលើការជំរុញដល់សេដ្ឋកិច្ច ខណៈដែលការជាសះស្បើយពីការឆ្លងកាន់តែច្រើន។

ក្នុងចំណោមអ្នកដែលបានប្រមូលផ្តុំគ្នា ដើម្បីរអិល ឬជិះស្គីលើទឹកកកនៅលើបឹងទឹកកកក្នុងឧទ្យាន Shichahai Lake នៃរដ្ឋធានី មានការភ្ញាក់ផ្អើលខ្លះអំពីការបើកទ្វារ បន្ទាប់ពីប្រទេសចិន បានទម្លាក់វិធានការតឹងរ៉ឹង “កូវីដសូន្យ” កាលពីថ្ងៃទី០៧ ខែធ្នូ ដើម្បីអនុម័តយុទ្ធសាស្ត្ររស់នៅជាមួយវីរុស។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក រលកនៃការឆ្លងបានផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីព្រំដែនត្រូវបានរក្សាទាំងអស់ ប៉ុន្តែត្រូវបានបិទអស់រយៈពេល ៣ ឆ្នាំ ចំពេលមានរបបតឹងរ៉ឹងនៃការចាក់សោរ និងការធ្វើតេស្តឥតឈប់ឈរ។

ជនជាតិចិន ម្នាក់ក្នុងចំនោមអ្នកនៅក្នុងឧទ្យាន ដែលបានផ្តល់ឈ្មោះតែមួយបានឲ្យដឹងថា “ជំងឺរាតត្បាត មិនបានផ្តល់ឱ្យយើងនូវឱកាសដើម្បីមកលេងទីនេះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។

លោកបន្ដថា “បន្ទាប់ពីការបញ្ចប់នៃការចាក់សោរនេះ យើងមិនចាំបាច់ស្កេនលេខកូដសុខភាពទៀតទេ ហើយក៏មិនត្រូវពិនិត្យលេខកូដធ្វើដំណើរដែរ។ ដូច្នេះ​យើង​មាន​សេរីភាព​ឥឡូវ​នេះ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top