ព័ត៌មានអន្តរជាតិ

ជប៉ុន ចូល​រួម​ក្នុងក្រុម​ប្រឹក្សា​សន្តិសុខ​ អង្គការសហប្រជាជាតិ ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ថ្មី

តូក្យូ៖ ប្រទេសជប៉ុន បានចូលរួមក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍ កាលពីថ្ងៃអាទិត្យ ដោយចាប់ផ្តើមរយៈពេលពីរឆ្នាំ ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់កំណែទម្រង់របស់ ស្ថាប័នពិភពលោកបន្ទាប់ពី ការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ទីក្រុងតូក្យូ ទទួលបានអាសនៈមិន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះ ទទួលបន្ទុកធានាសន្តិភាព និងសន្តិសុខអន្តរជាតិ ជាកំណត់ត្រាលើកទី១២ ចាប់តាំងពីវាបានក្លាយជាសមាជិក របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៥៦ បន្ទាប់ពីអាណត្តិមុន ឆ្នាំ២០១៦-២០១៧ ។

ប្រទេសជប៉ុន កាន់កាប់កៅអីប្រចាំខែនៃ ក្រុមប្រឹក្សាសម្រាប់ខែមករា នៅពេលដែលក្រុមប្រឹក្សា ដែលមានសមាជិក ១៥ រូបបានបរាជ័យក្នុងការចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹង ការលុកលុយរបស់ទីក្រុងមូស្គូ មកលើអ៊ុយក្រែន និងការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀត របស់កូរ៉េខាងជើង ជាមួយសមាជិកអចិន្ត្រៃយ៍រុស្ស៊ី និងចិន ដែលជាអ្នកផ្តល់ផលប្រយោជន៍ដ៏សំខាន់របស់ ខាងជើង អនុវត្តអំណាចវេតូរបស់ពួកគេ។

សមាជិកអចិន្ត្រៃយ៍ទាំង៥ ដែលសុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរ ក៏មានសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសជប៉ុន បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ជាយូរមកហើយក្នុងការក្លាយជា សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានកែទម្រង់ រួមជាមួយនឹងប្រទេស មួយចំនួនដូចជាអាល្លឺម៉ង់ ឥណ្ឌា និងប្រេស៊ីល។

មហាអំណាចសេដ្ឋកិច្ចទី៣ របស់ពិភពលោកបានឈ្នះ ការបោះឆ្នោតប្រចាំឆ្នាំ ក្នុងខែមិថុនា នៅឯមហាសន្និបាតដែលមានប្រទេសចំនួន ១៩៣ សម្រាប់អាសនៈមិនអចិន្ត្រៃយ៍ចំនួន ៥ ក្នុងចំណោមអាសនៈមិនអចិន្ត្រៃយ៍ចំនួន ១០ របស់ក្រុមប្រឹក្សាសន្តិសុខ រួមជាមួយប្រទេសម៉ូសំប៊ិក អេក្វាឌ័រ ស្វីស និងម៉ាល់តា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top