ព័ត៌មានអន្តរជាតិ

កងកម្លាំងអាកាសចម្ងាយឆ្ងាយ របស់រុស្ស៊ី នឹងបន្តតួនាទី នៅក្នុងប្រតិបត្តិការយោធា នៅអ៊ុយក្រែន ក្នុងឆ្នាំ២០២៣

បរទេស៖ ឧត្តមសេនីយឯក Sergey Kobylash ដែលជាប្រធានបញ្ជាការដែនអាកាស រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី បាននិយាយថា អាកាសចរណ៍ចម្ងាយឆ្ងាយរបស់រុស្ស៊ី នឹងបន្តមានតួនាទីនៅក្នុងប្រតិបត្តិការយោធា របស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២៣ ហើយនឹងត្រូវធ្វើទំនើបកម្មថ្មី នៃកងនាវា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Kobylash នៅថ្ងៃច័ន្ទ និងត្រូវបានដកស្រង់ ដោយក្រសួងការពារជាតិថា កម្មវិធីបណ្តុះបណ្តាលប្រតិបត្តិការ និងប្រយុទ្ធសម្រាប់ឆ្នាំនេះរួមមាន “ការប្រើប្រាស់មធ្យោបាយ បំផ្លិចបំផ្លាញតាមអាកាស” ។

លោកបានបន្ថែមថា អ្នកបើកយន្តហោះ ក៏នឹងបន្តបណ្តុះបណ្តាល និងបង្កើនជំនាញរបស់ពួកគេ ក្នុងការធ្វើការជាមួយ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ និងជំនួយព័ត៌មានសម្រាប់អាវុធ ដែលមានភាពជាក់លាក់ខ្ពស់។

មេបញ្ជាការបាននិយាយថា “ភារកិច្ចទាំងនោះនឹងត្រូវបានអនុវត្តនៅឆ្នាំ ២០២៣ ដែលជាផ្នែកនៃការចូលរួមរបស់អាកាសចរណ៍ ចម្ងាយឆ្ងាយក្នុងប្រតិបត្តិការយោធាពិសេស” ។ លោកបាននិយាយដោយបង្ហាញ ទំនុកចិត្តថា គោលដៅទាំងអស់របស់កងកម្លាំង នឹងត្រូវបានសម្រេចតាមរយៈការខិតខំប្រឹងប្រែង របស់បុគ្គលិកទាំងអស់៕ ប្រែសម្រួលៈ ណៃ តុលា

To Top