ម៉ិកស៊ីកូស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា ឆ្មាំ១០នាក់ និងអ្នកទោស៤នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហារ ក្នុងពន្ធនាគារមួយ កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Ciudad Juarez ភាគខាងជើងម៉ិកស៊ិក ការិយាល័យរដ្ឋអាជ្ញារដ្ឋ Chihuahua បានរាយការណ៍ដូច្នេះ ។
ការិយាល័យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីព្រឹកថ្ងៃអាទិត្យ ខ្មាន់កាំភ្លើងនៅក្នុងរថពាសដែក បានបើកការបាញ់ប្រហារទៅលើបុគ្គលិកសន្តិសុខ នៃពន្ធនាគារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
