ព័ត៌មានអន្តរជាតិ

មេបក្សកម្មករ លោក Lula da Silva ត្រូវបានប្រកាសឲ្យឡើងកាន់តំណែង ជាប្រធានាធិបតីប្រេស៊ីល

ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា ឆ្មាំ លោក Luiz Inacio Lula da Silva មកពីគណបក្សពលករ ហៅកាត់ថា (PT) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល សម្រាប់អាណត្តិ រយៈពេល៤ឆ្នាំ កាលពីថ្ងៃអាទិត្យ ។


ពិធីសម្ពោធដល់ Lula da Silva និងអនុប្រធានាធិបតីរបស់គាត់ Geraldo Alckmin បានធ្វើឡើងនៅម៉ោង៣និង០០ នាទីរសៀល ។ ម៉ោងក្នុងស្រុក ១៨៖០០នាទី ក្នុងអំឡុងពេលសម័យប្រជុំពេញអង្គនៃសភាតំណាងនៅ Brasilia ។

គួរបញ្ជាក់ថា នេះគឺជាអាណត្តិប្រធានាធិបតីទី៣ របស់ Lula da Silva ហើយការវិលចូលកាន់អំណាចរបស់គាត់កើតឡើង បន្ទាប់ពីបានជាប់ពន្ធគារអស់ពេលជាង១ឆ្នាំនៅចន្លោះឆ្នាំ២០១៨ និង២០២០២៣ ដោយសារការកាត់ទោស ដ៏ចម្រូងចម្រាសដែល ក្រោយមកត្រូវបានលុបចោលដោយតុលាការកំពូល ។

នៅក្នុងខែតុលា លោកស្រី Lula da Silva ត្រូវបានជ្រើសរើសជាប្រធានាធិបតីជាមួយ នឹងសម្លេងឆ្នោត៦០,៣លានឬ៥០,៩ ភាគរយនៃសម្លេងឆ្នោត ខណៈពេលនោះប្រធានាធិបតី Jair Bolsonaro ទទួលបាន៥៨,៨ មាន៥៨,២លានអ្នកណា មាន៥៨,២លានសម្លេងឬ៤,៩ភាគរយ។

បន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតីជាប់ឆ្នោតបានសង្កត់ធ្ងន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា លោកនឹងគ្រប់គ្រងមនុស្សគ្រប់គ្នា ហើយថា វាចាំបាច់ដើម្បីបង្រួបបង្រួមប្រទេស ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top