ព័ត៌មានអន្តរជាតិ

អង់គ្លេស គួរដកខ្លួនចេញពីអាមេរិក បើចង់បង្កើតទំនាក់ទំនងប្រកបដោយ ស្ថាបនាជាមួយចិន

ប៉េកាំង៖ អង់គ្លេសគួរតែដកខ្លួនចេញពីសហរដ្ឋអាមេរិក នៅពេលនិយាយអំពីប្រទេសចិន ហើយបង្កើតទំនាក់ទំនងប្រកបដោយភាពស្ថាបនាជាមួយចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post (SCMP) នាពេលថ្មីៗនេះ។

អត្ថបទនេះបានឲ្យដឹងថា សេចក្តីថ្លែងការណ៍គោលនយោបាយការបរទេសដំបូងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីខែវិច្ឆិកា ឆ្នាំមុន មានភាពខុសប្លែកគ្នាពីអ្នកកាន់តំណែងមុនរបស់លោកគឺលោកស្រី Liz Truss ដែលត្រូវបានគេរំពឹងថា នឹងដាក់ស្លាកប្រទេសចិនថា “ជាការគំរាមកំហែង” ។

លោក Sunak បានលើកឡើងថា ចក្រភពអង់គ្លេសត្រូវតែទទួលស្គាល់តួនាទី ដែលចិនដើរតួក្នុងកិច្ចការពិភពលោក និងអនុគ្រោះដល់ការចូលរួមជុំវិញវោហាសាស្ត្រនៃសង្រ្គាមត្រជាក់ នេះបើយោងតាមអត្ថបទ។

អត្ថបទ​បាន​លើក​ឡើង​ថា លោក Sunak នឹង​ដើរ​លើ​ផ្លូវ​ល្អ ដោយ​មាន​ស្លាប​ស្តាំ​នៃ​គណបក្ស​របស់​លោក​ជំរុញ​ឲ្យ​មាន​ជំហរ​ប្រយុទ្ធ​កាន់​តែ​ខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប៉ុន្តែ​មាន​ហេតុផល​គ្រប់​យ៉ាង​សម្រាប់​អង់គ្លេស​និង​ចិន​ក្នុងការ​ស្វែងរក​វិធី​សហការ​គ្នា អត្ថបទ​នោះ​បាន​ឲ្យដឹងថា “​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ជា​យូរ​មក​ហើយ​រួមទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម វប្បធម៌ កីឡា ការអប់រំ និង​ទេសចរណ៍​”​។

ប្រពភបាន​បញ្ចប់​ថា “ប្រទេស​អង់គ្លេស​នឹង​ត្រូវ​បាន​ផ្តល់​ដំបូន្មាន​ឱ្យ​បាន​ល្អ​ក្នុង​ការ​បង្កើត​គោលនយោបាយ​ដោយ​ឡែក​របស់​ខ្លួន​ផង​ដែរ​»​។ “គួរតែមានកន្លែងសម្រាប់លោក Sunak ដើម្បីនាំមកនូវទំនាក់ទំនងល្អ និងស្ថាបនាបន្ថែមទៀតជាមួយប្រទេសចិន”៕ប្រែសម្រួល ឈូក បូរ៉ា

To Top