បរទេស៖ ទូរទស្សន៍ BBC បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថា គេឃើញពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាចូលរួម អបអរសាទរដល់ការឡើងស្បថ ចូលកាន់តំណែងប្រធានាធិបតីប្រេស៊ីល ។
គេបានដឹងថា មនុស្សរាប់ពាន់នាក់បានតម្រង់ជួរ តាមដងផ្លូវនៅក្នុងប្រទេសប្រេស៊ីល ដើម្បីប្រារព្ធពិធីស្បថចូល កាន់តំណែងប្រធានាធិបតី Luiz Inacio Lula da Silva ។

គួរបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលអ្នកនយោបាយឆ្វេងនិយមរូបនេះ ដែលគេស្គាល់ថា Lula បានកាន់តំណែងខ្ពស់បំផុត របស់ប្រទេសនេះ ។ លោកក៏បានដឹកនាំប្រេស៊ីល ចន្លោះឆ្នាំ២០០៣ដល់ឆ្នាំ២០១០ ។
គាត់ត្រូវបានជាប់ឆ្នោតនៅក្នុងខែតុលា បន្ទាប់ពីបានយកឈ្នះបេក្ខជន Jair Bolsonaro ដែលត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅរដ្ឋ ផ្លរីដា ជំនួសឱ្យការចូលរួមក្នុងពិធី សម្ពោធអ្នកស្នងតំណែងរបស់គាត់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
