តូក្យូ៖ បេសកជនកំពូលរបស់ ប្រទេសជប៉ុនប្រចាំអង្គការ សហប្រជាជាតិបានសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្រុមប្រឹក្សាសន្តិសុខអាចឈានដល់ ការឯកភាពគ្នាលើកម្មវិធី អាវុធរបស់កូរ៉េខាងជើង និងបញ្ហាជម្លោះផ្សេងទៀត ក្នុងនាមជាប្រធានាធិបតីប្តូរវេន របស់ខ្លួនក្នុងខែនេះ។
លោក Kimihiro Ishikane បានប្រាប់សន្និសីទសារព័ត៌មានមួយថា “អ្វីដែលខ្ញុំចង់ធ្វើ គឺព្យាយាមឱ្យមានសំឡេងឯកភាព និងឯកភាពនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យសំឡេងនោះអាចមានឥទ្ធិពល” លើប្រទេសកូរ៉េខាងជើង។
លោក Ishikane បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខមិនទទួលបាន ជោគជ័យក្នុងការនិយាយជាសំឡេង មួយលើកូរ៉េខាងជើងនោះទេ “អ្វីៗពិតជាមិនល្អនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងក្នុងកំណត់ត្រា ៣៧លើកកាលពីឆ្នាំមុន ដើម្បីផ្គើននឹងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខកន្លងមក។ ក្រុងព្យុងយ៉ាងបានបាញ់លើកដំបូង រួចហើយសម្រាប់ឆ្នាំនេះ ពោលគឺនៅថ្ងៃចូលឆ្នាំតែម្ដង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសន្តិសុខបានបរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីវិធានការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងកូរ៉េខាងជើង ដោយសារការស្ទាក់ស្ទើរ ភាគច្រើនដោយសារតែការស្ទាក់ស្ទើររបស់រុស្ស៊ី និងចិន ទាំងសមាជិកអចិន្ត្រៃយ៍ដែលប្រើសិទ្ធិវេតូ ៕
ប្រែសម្រួល ឈូក បូរ៉ា