ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារអ៊ុយក្រែន មានតម្លៃថ្លៃជាងដ្រូនរបស់រុស្សី គឺជាបញ្ហាសម្រាប់លោកខាងលិច

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃម្សិលមិញ បានទទួលស្គាល់ថាការពិត ដែលយន្តហោះដ្រូនរបស់រុស្សី Kamikaze គឺជាអាវុធដែលមានតម្លៃធូរថ្លៃខ្លាំង ជាងមីស៊ីលដែលអ៊ុយក្រែន បានប្រើប្រាស់ដើម្បីប្រឆាំងនឹងដ្រូនទាំងនោះ។

កាសែតដដែលក៏បានសរសេរទៀតដែរថា នេះគឺជាមូលហេតុមួយដែលបានបង្កបញ្ហាលំបាក ទៅដល់បណ្តាប្រទេសដែលជាអ្នកគាំទ្រអាវុធឲ្យអ៊ុយក្រែន ជាពិសេសគឺបណ្តាលោកខាងលិច។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធម្សិលមិញមិនបានមានចំងល់អ្វីច្រើន ចំពោះការអះអាងដោយរដ្ឋាភិបាលក្រុងគៀវដែរថា ពួកគេបានបាញ់ទំលាក់ដ្រូនរបស់រុស្សី ស្ទើរតែទាំងអស់ ប៉ុន្តែបញ្ហាសំខាន់នោះគឺថា ខណៈដែលមីស៊ីលរបស់អ៊ុយក្រែន ជិតអស់ទៅហើយនោះ ដ្រូនរបស់រុស្សីហាក់ដូចជានៅមានចំនួនច្រើននៅឡើយ នៅក្នុងស្តុក៕ ប្រែសម្រួល៖ស៊ុនលី

To Top