ព័ត៌មានអន្តរជាតិ

នាវាចម្បាំងដំបូងគេ របស់រុស្ស៊ី ដាក់បំពាក់មីស៊ីលល្បឿនលឿន ជាងសំឡេង ត្រូវដាក់ឱ្យចូលប្រយុទ្ធ

បរទេស៖ នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី គឺ ‘Admiral Gorshkov,’ បានក្លាយជានាវាចម្បាំងដំបូងគេ ដែលផ្ទុកមីស៊ីល Zircon ដែលមានល្បឿនលឿនជាងសំឡេង ដើម្បីចាប់ផ្តើមសេវាកម្ម ប្រយុទ្ធតាមទម្លាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមើលការពិនិត្យពិធីនេះ កាលពីថ្ងៃពុធ តាមរយៈវីដេអូភ្ជាប់ ដោយប្រកាសថា មីស៊ីលល្បឿនលឿនជាងសំឡេង ប្រភេទ Zircon គឺជា “អាវុធពិសេស” ហើយថា “គ្មានប្រទេសណាអាចប្រៀបផ្ទឹមបានឡើយ”។

លោក ពូទីន បានលើកឡើងថា “ខ្ញុំប្រាកដថា គ្រឿងសព្វាវុធដ៏មានអានុភាពបែបនេះ នឹងអនុញ្ញាតឱ្យយើង ការពាររុស្ស៊ីយ៉ាងខ្ជាប់ខ្ជួន ពីការគំរាមកំហែងពីបរទេស ដែលមានសក្តានុពល។ វានឹងជួយរក្សាផលប្រយោជន៍ជាតិ របស់ប្រទេសយើង»។

យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu នាវាចម្បាំងនេះនឹងធ្វើ “ការធ្វើដំណើរនៅមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ក៏ដូចជាសមុទ្រមេឌីទែរ៉ាណេ”៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top