ព័ត៌មានអន្តរជាតិ

ប៉ូឡូញ បញ្ជាទិញរថក្រោះជាង១០០គ្រឿង ទៀតពីអាមេរិក តម្លៃជាង១ពាន់លានដុល្លារ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសប៉ូឡូញបានឈានទៅដល់ការ ចុះហត្ថលេខាទិញយករថក្រោះប្រមាណជា១១៦គ្រឿងពីសហរដ្ឋអាមេរិកហើយក្នុងតម្លៃ សរុបប្រមាណជា១,៤ពាន់ លានដុល្លារអាមេរិក។

ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក កាលពីខែធ្នូកន្លងមកនេះបានចុះ ហត្ថលេខាអនុម័តទៅលើសំណើរសុំទិញ អាវុធនេះពីរដ្ឋាភិបាលប៉ូឡូញដែលក្នុងនោះ រួមមានទាំងរថក្រោះទំនើបបំផុតរបស់អាមេរិក ប្រភេទ M1A1 និងអាវុធយុទ្ធភណ្ឌជាច្រើនប្រភេទផ្សេងទៀតផងដែរ។

រំលឹកដែរថាកាលពីខែមេសាកន្លងមកប៉ូឡូញ ទើបតែបានចុះហត្ថលេខាលើការបញ្ជាទិញរថក្រោះ M1A2 ម្តងហើយដែរដែលមានតម្លៃសរុបដល់ទៅ៤,៧៤ពាន់លានដុល្លារ ចំនួន២៥០គ្រឿង ពីអាមេរិក ដូចគ្នាហើយអះអាងថា
រថក្រោះទាំងនោះ នឹងដឹកជញ្ជូនមកដល់ប្រទេសប៉ូឡូញ នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top