ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ទង្វើផ្ទុយនឹងវិទ្យាសាស្ត្រ របស់អាមេរិក ជារឿងនយោបាយ គួរឱ្យអស់សំណើច ដូចចោរស្រែកចាប់ចោរ

ចាប់ពីថ្ងៃទី៥ ខែមករាតទៅ អាមេរិកនឹងអនុវត្តវិធានការ រឹតត្បិតការចូលដែន ចំពោះអ្នកធ្វើដំណើរ របស់ចិន ដោយយកលេសថា ស្ថានភាពរីករាលដាល នៃជំងឺកូវីដ១៩ក្នុងស្រុកចិន “ប្រហែលនឹងបង្កបង្កើត វីរុស បម្លែងថ្មី ព្រមនិងនាំមកនូវហានិភ័យ រីករាលដាលជំងឺឆ្លង ” ។ ប៉ុន្តែ បើមើលពីការ ពិតជាក់ស្តែង នៃការធ្វើវិភាគ ទៅលើវីរុស អាចឃើញថា វីរុសប្រភេទ BA.5 ដែលបាន និងកំពុងរីករាលដាល នៅប្រទេសចិន ជាវីរុសសំខាន់ ដែលបានរីករាលដាល នៅអាមេរិកនៅប៉ុន្មានខែមុន រីឯវីរុសបម្លែងថ្មី បំផុតប្រភេទxbb.1.5 ដែលបានរកឃើញនៅក្រុង សៀងហៃ និងក្រុង Hang Zhou នាពេលថ្មីៗកន្លងទៅនេះ ចំជាវីរុសសំខាន់បំផុត ដែលកំពុងរាតត្បាត នៅអាមេរិកដែរ ។ ប្រការនេះអាចឃើញថា ប្រទេសចិន ជាប្រទេស រងផលប៉ះពាល់ នៃការរីករាលដាល ជំងឺឆ្លងនៅទូទាំងពិភពលោក ប៉ុន្តែអាមេរិក មិនអើពើពីការ ពិតជាក់ស្តែង ហើយធ្វើទង្វើផ្ទុយនឹងវិទ្យាសាស្ត្រ ដែលបានបង្កររឿង ហេតុនយោបាយ គួរឱ្យអស់សំណើច ដូចចោរស្រែកចាប់ចោរ ។

ខណៈវីរុសបម្លែងថ្មីបំផុតប្រភេទxbb.1.5 ត្រូវបានរកឃើញនៅអាមេរិក ប្រទេសចិននៅតែអនុវត្តគោល នយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងយ៉ាងតឹងរ៉ឹង ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសចិន បានចេញផ្សាយវិធានការ កែលម្អចំនួន២០មាត្រា នៅថ្ងៃទី៧ ខែធ្នូ ចិនបានដាក់ចេញវិធានការ កែសម្រួល ចំនួន១០ថ្មី ។ មិនថាវីរុសប្រភេទ BA.5 ដែលបាននិងកំពុងរីករាលដាល នៅប្រទេសចិន នាពេលបច្ចុប្បន្ន ឬមួយក៏វីរុស បម្លែងថ្មីបំផុត ប្រភេទxbb.1.5 ដែលបានរកឃើញជាថ្មីបំផុត នៅក្នុងស្រុក ពេលវេលាដែលត្រូវរកឃើញ សុទ្ធតែយឺតជាងអាមេរិក និងប្រទេសផ្សេងទៀតជាច្រើន ។ ប្រភេសវីរុសកូវីដ១៩ ដែលកំពុងរីករាលដាលនៅប្រទេសចិន បានរីករាលដាលនៅតំបន់នានា លើពិភពលោករួចហើយ ។

យោងតាមវីរុសជំងឺកូវីដ១៩ រីករាលដាល នៅទូទាំងពិភពលោក បានលេចចេញវីរុសបម្លែងថ្មីឥតឈប់ឈរ មិនថាតំបន់ណាសុទ្ធ តែមានលទ្ធភាពលេចចេញ វីរុសប្រភេទថ្មី ។ ដូច្នេះ ការដាក់កំហិតការចូលដែនដៅ ចំពោះប្រទេសចិនជាពិសេស គឺគ្មានទីសំអាងលើវិទ្យាសាស្ត្រទាល់តែសោះ ហើយក៏គ្មានភាពចាំបាច់ដែរ ។

បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីរៀបចំចាត់ចែងការងារ បង្ការជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឱ្យបានកាន់តែល្អ ។ ការរាតត្បាត ជំងឺឆ្លងមានសភាព កាន់តែបន្ធូរបន្ថយ សេដ្ឋកិច្ចក៏ទទួលបានការស្តារឡើងវិញ ។ ចាប់ពីថ្ងៃទី៨ ខែមករាឡើងទៅ ប្រទេសចិន លែងអនុវត្តវិធានការ គ្រប់គ្រងជំងឺឆ្លង និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរនិងទំនិញចូលដែនទៀតហើយ ប្រការនេះទទួលបាន ការឆ្លើយតបវិជ្ជមាន ពីសំណាក់ប្រទេសជាច្រើន ។

ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសចិនបានប្រកាន់ខ្ជាប់ការតម្កល់ ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង បានក្តាប់ជាប់វេលា គន្លឹះនីមួយៗ សម្រាប់កែសម្រួលវិធានការ បង្ការនិង គ្រប់គ្រងជំងឺឆ្លង ដើម្បីរក្សាកម្រិតទាបបំផុត នៅលើសកលលោក ទាំងការរីករាលដាលជំងឺឆ្លង និងចំនួនករណីស្លាប់ ហើយបានរួមចំណែកដ៏សំខាន់ ក្នុងការទប់ទល់នឹងជំងឺឆ្លង និងការស្តារ សេដ្ឋកិច្ចសកលឡើងវិញ ។ សំដៅចំពោះបម្រែបម្រួលថ្មី នៃការរីករាលដាលជំងឺឆ្លង និងស្ថានភាពថ្មី នៃការទប់ទល់នឹងជំងឺឆ្លង ប្រទេសចិន បានចែករំលែក ទិន្នន័យហ្សែនវីរុស ដែលបានរកឃើញជាថ្មី ក្នុងករណីឆ្លងជំងឺកូវីដ១៩ តាមរយៈឃ្លាំងចែករំលែកទិន្នន័យជំងឺ គ្រុនផ្តាសាយសកល ប្រការនេះបានបង្ហាញ ឱ្យឃើញនូវតម្លាភាព និងការបើកចំហជាប់ជានិច្ចរបស់ប្រទេសចិន ។

មេរៀននិងបទពិសោធន៍ ក្នុងរយៈពេលបីឆ្នាំបានបញ្ជាក់ម្តង ហើយម្តងទៀតថា ការទប់ទល់នឹងជំងឺឆ្លងតាមវិធីនយោបាយ មិនអាចទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងនោះទេ មានតែសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបតិ្តការ ទើបអាចដើរចេញ ពីសភាពលំបាកបាន ។ ដូច្នេះ រដ្ឋាភិបាលអាមេរិក ដាក់កំហិតការចូលដែនដៅ ចំពោះអ្នកដំណើរចិន គឺជាទង្វើខុសម្ដងហើយម្ដងទៀត ហើយក៏ជាទង្វើខាតកម្លាំង ឥតប្រយោជន៍ផងដែរ ៕

To Top