ព័ត៌មានអន្តរជាតិ

ឱនភាពថវិកា របស់អ៊ុយក្រែន ឈានដល់ ២៤,៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃអង្គារថាឱនភាពថវិកាប្រចាំឆ្នាំរបស់អ៊ុយក្រែនឈានដល់ការប៉ាន់ប្រមាណចំនួន ៩១១,១ ពាន់លាន hryvnias (ប្រហែល ២៤,៩ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២២ ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលនៃមូលនិធិទូទៅនៃថវិការបស់ប្រទេសអ៊ុយក្រែនឈានដល់ប្រហែល ៤០,៧៧ ពាន់លានដុល្លារកាលពីឆ្នាំមុន ជាមួយនឹងជំនួយអន្តរជាតិ និងពន្ធលើតម្លៃបន្ថែមគឺជាអ្នករួមចំណែកធំបំផុត។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ថវិការបស់ប្រទេសអ៊ុយក្រែនបានទាក់ទាញជំនួយចំនួន ១៣,១៤ ពាន់លានដុល្លារ និងប្រាក់កម្ចីចំនួន ១៥,៤ពាន់លានដុល្លារពីដៃគូបរទេសរបស់ប្រទេសនេះក្នុងឆ្នាំ២០២២ ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ អ៊ុយក្រែនបានប្រកាសឱនភាពថវិកាចំនួន ៤,៦ពាន់លានដុល្លារ ហើយឱនភាពបានបន្ដកើនឡើងដោយសារតែការឈ្លានពានរបស់រុស្ស៊ី ចាប់តាំងបីថ្ងៃទី២៤ ខឬកុម្ភៈ ឆ្នាំ២០២២៕ប្រែសម្រួល ឈូក បូរ៉ា

To Top