ព័ត៌មានអន្តរជាតិ

សមាជិកសភាកូរ៉េខាងត្បូង៖ មេដឹកនាំកូរ៉េខាងជើង កម្ចាត់អតីតរដ្ឋមន្ត្រីការបរទេសចោល


សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកម្ចាត់អតីតរដ្ឋមន្ត្រីការបរទេស ដែលដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំកំពូលរបស់ គាត់ជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។

នេះបើតាមការលើកឡើងរបស់សមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់សម្តីពីមន្ត្រីចារកម្ម ។

លោក Ri Yong-ho នៅតែមិនមានការចាប់អារម្មណ៍ពីសាធារណជន ចាប់តាំងពីកិច្ចពិភាក្សាស្តីពីការរំសាយ អាវុធនុយក្លេអ៊ែរជាមួយក្រុងវ៉ាស៊ីនតោនដែលបានជាប់គាំង បន្ទាប់ពីកិច្ចប្រជុំកំពូលបរាជ័យកាលពីដើមឆ្នាំ២០១៩ នៅក្នុងប្រទេសវៀតណាមរវាងលោក គីម និងលោក ត្រាំ ប៉ុន្តែលោក Yomiuri Shimbun មន្ត្រីរបស់ប្រទេសជប៉ុនបាន រាយការណ៍កាលពីថ្ងៃពុធថាគាត់ត្រូវបានគេប្រហារជីវិតកាលពីឆ្នាំមុនដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ។

Yoo Sang-bum សមាជិកនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាបានលើកឡើងថា សេវាស៊ើបការណ៍សម្ងាត់ជាតិ របស់កូរ៉េខាងត្បូង បានប្រាប់ដល់សមាជិកសភាថា លោក Ri ត្រូវបានគេកម្ចាត់ចោល ប៉ុន្តែវាមិនច្បាស់ ថាតើគាត់ត្រូវ បានគេប្រហារជីវិតឬយ៉ាងណានោះទេ ។

លោក Yoo បានប្រាប់ដល់អ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទខ្លីមួយដោយទីភ្នាក់ងារចារកម្មថា “ពួកគេបានបញ្ជាក់ពី ការកម្ចាត់លោក Ri ប៉ុន្តែមិនមែនជាការប្រហារជីវិតរបស់គាត់ទេ” ។

លោក Yoo បានលើកឡើងថាទីភ្នាក់ងារនេះមិនបានពន្យល់ពីមូលហេតុដែលលោក Ri ត្រូវបានគេកម្ចាត់នោះទេ ហើយសមាជិកសភាមិនអាចបញ្ជាក់ពីរបាយការណ៍របស់លោក Yomiuri ដែលបានលើកថា អ្នកការទូត២-៣នាក់ ផ្សេងទៀតដែលបានធ្វើការនៅស្ថានទូតកូរ៉េខាងជើង នៅចក្រភពអង់គ្លេសក៏ត្រូវបានប្រហារជីវិតផងដែរ ។

លោក Ri ត្រូវបានគេលើកឡើងចុងក្រោយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងក្នុងខែមេសា ឆ្នាំ២០២០ នៅគ្រាដែលគាត់ត្រូវបានដកចេញពីគណៈកម្មាធិការកិច្ចការរដ្ឋ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលដឹកនាំដោយលោក គីម ។

គួរបញ្ជាក់ថា គាត់ត្រូវបានបណ្តេញចេញពីការងារការទូតកំពូលកាលពីប៉ុន្មានខែមុននេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top