ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសបារាំង៖ បារាំងនឹងស្វែងរកការថែរក្សា ទំនាក់ទំងជាមួយនឹង រុស្ស៊ីជាធម្មតា

បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការផ្តល់សំភាសជាមួយនឹង ក្រុមអ្នកយកព័ត៌មានរបស់ LCI បារាំង ថាកិច្ចសន្ទនាជាមួយនឹង ប្រទេសរុស្សីគឺជារឿងចាំបាច់ ប្រសិនបើអឺរ៉ុបនៅតែមានបំណង ក្នុងការត្រឡប់ទៅលើសន្តិភាពវិញ ហើយរដ្ឋាភិបាលក្រុងប៉ារីស នឹងនៅតែព្យាយាមថែរក្សាទំនាក់ទំនង
ជាធម្មតាជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ។

លោកស្រីបានបន្តបែបនេះថា៖ ពួកយើងសង្ឃឹមថា នឹងអាចបន្តថែរក្សាទំនាក់ទំនងជាធម្មតា ជាមួយនឹងប្រទេសរុស្សី ដូចទៅនឹងបណ្តាប្រទេសដទៃទៀត ដែរហើយលោកស្រីក៏បាន លើកឡើងដែរថា កន្លងមកនៅក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ីលោកស្រី ក៏ធ្លាប់បានជួបពិភាក្សាដោយផ្ទាល់ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov ម្តងផងដែរ។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់ លោកស្រីរដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងនៅក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលបារាំងបានប្រកាសសន្យា ផ្តល់រថក្រោះធន់ស្រាលប្រយុទ្ធ AMX-10 ជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែន ទាំងដែលរុស្សី តែងតែបានប្រកាសព្រមានជារឿយៗ ហើយចំពោះបណ្តាប្រទេសទាំងឡាយ ដែលបានផ្គត់ផ្គង់អាវុធទៅឲ្យភាគីទីក្រុងគៀវ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top