ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន ប្ដេជ្ញាបន្ដចាត់វិធានការស្របច្បាប់ ប្រឆាំងនឹងការរំលោភបំពាន ពីអ៊ីស្រាអែល

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ប៉ាឡេស្ទីន នឹងបន្តចាត់វិធានការផ្លូវច្បាប់ ជាមួយនឹងភាពស្របច្បាប់របស់អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការរំលោភ របស់រដ្ឋាភិបាលអ៊ីស្រាអែល។

រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir ចូលទៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa នៅក្រុងយេរូសាឡឹមខាងកើត “គឺជាការចាប់ផ្តើមនៃ ការអនុវត្តគោលនយោបាយថ្មី របស់រដ្ឋាភិបាលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលពួកគេប្រកាស”។

លោក Abbas បានឲ្យដឹងនៅក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការប្រតិបត្តិនៃប៉ាឡេស្ទីន។ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍ថា អង្គការរំដោះ (PLO) ដែលលោកធ្វើជាប្រធាននៅទីក្រុង រ៉ាម៉ាឡា ភាគខាងលិច។

លោក Abbas បានបន្ថែមថា “យើងបដិសេធទាំងស្រុងនូវ គោលនយោបាយរបស់ រដ្ឋាភិបាលអ៊ីស្រាអែល ប៉ុន្តែយើងក៏បានឮផងដែរ នូវការបដិសេធជាច្រើន នៅក្នុងប្រទេសផ្សេងៗនៃពិភពលោក និងក្នុងប្រទេសអ៊ីស្រាអែល” ។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ គណៈកម្មាធិការប្រតិបត្តិ PLO បានព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់ នៃដំណើរទស្សនកិច្ចរបស់លោក Ben-Gvir ទៅកាន់វិហារអ៊ីស្លាម Al-Aqsa ដោយអំពាវនាវឱ្យមានការ កោះប្រជុំក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម” ដើម្បីប្រឈមមុខនឹងឧក្រិដ្ឋកម្ម ដ៏ធ្ងន់ធ្ងរនេះដោយនយោបាយ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារលោក Ben-Gvir បានចូលទៅក្នុងបរិវេណវិហារអ៊ីស្លាម Al-Aqsa ហើយបានវង្វេងនៅក្នុងទីធ្លា របស់វិហារអ៊ីស្លាមមួយរយៈ ក្រោមការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ពីបុគ្គលិកប៉ូលីសអ៊ីស្រាអែល នេះបើយោងតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top