ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អ្នកនយោបាយអាមេរិក គួរស្តាប់សំឡេងប្រកបដោយ វិចារណញ្ញាណ និងវិទ្យាសាស្ត្រ

“នេះមិនត្រឹមតែនឹងមិនបង្ក ជាផលប៉ះពាល់ប៉ុន្មានដល់ ការទប់ស្កាត់ការរីករាលដាលនៃវីរុសនោះទេ ថែមទាំងក៏គ្មានអំណោយផល ដល់ការវាយតម្លៃដោយគ្រប់ជ្រុងជ្រោយ ចំពោះផលប៉ះពាល់ដែលបណ្តាលមកពី ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកផងដែរ ។” នៅថ្ងៃទី ៦ ខែមករា សមាគមបង្ការនិងគ្រប់គ្រង ជំងឺឆ្លងរបស់អាមេរិក (IDSA) ដែលជាអង្គការប្រកបដោយឥទ្ធានុភាព ក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង របស់អាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍ នៅលើគណនីបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន ដោយសម្តែងការប្រឆាំង ចំពោះសហរដ្ឋអាមេរិកដែលដាក់ចេញ គោលនយោបាយដើម្បីដាក់កំហិត លើការចូលដែនរបស់អ្នកទេសចរណ៍ចិន ។

ក្រៅពីសមាគម IDSA ក្នុងមួយរយៈពេលកន្លងទៅនេះ អ្នកជំនាញខាងវេជ្ជសាស្ត្រជំងឺឆ្លង ជាច្រើនបានរួមគ្នាអំពាវនាវថា គ្មានភាពចាំបាច់អនុវត្តវិធានការ ដាក់កំហិតលើការធ្វើទេសចរណ៍ របស់ជនជាតិចិន ។ ឧទាហរណ៍ដូចជា លោក Daniel Falush សាស្ត្រាចារ្យនៃវិទ្យាស្ថាន Pasteur របស់ប្រទេសបារាំងប្រចាំ នៅក្រុងសៀងហៃបានថ្លែងថា “បទពិសោធន៍បានបញ្ជាក់ថា ការអនុវត្តវិធានការដាក់កំហិត លើការធ្វើទេសចរណ៍គ្រាន់តែ ទទួលបានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ ក្នុងករណីដែលគ្មានវិធានការផ្សេងទៀត” ។ លោក Aris Katzourakis សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Oxford បានលើកឡើងថា ការអនុវត្តវិធានការដាក់កំហិត លើការធ្វើទេសចរណ៍របស់ជនជាតិចិន គឺ “គ្មានអត្ថន័យអីសោះ” ។ អង្គការជំនាញមួយចំនួនដូចជា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង របស់អឺរ៉ុបជាដើមបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តវិធានការដាក់កំហិត លើការចូលដែនរបស់អ្នកទេសចរណ៍ ប្រទេសចិនគឺ មិនសមហេតុផល ។ ក្រៅពីនេះ នាពេលថ្មីៗកន្លងទៅនេះ សាខាអឺរ៉ុបនៃក្រុមប្រឹក្សា អាកាសយានដ្ឋានអន្តរជាតិ ដែលតំណាងឱ្យអាកាសយានដ្ឋានជាង ៥០០ នៅអឺរ៉ុបក៏បានថ្កោលទោសវិធានការ ដាក់កំហិតលើការចូលដែន របស់ជនជាតិចិនផងដែរ ។ អ្នកនយោបាយអាមេរិកគួរស្តាប់ឱ្យ បានផ្ចត់ផ្ចង់នូវសំឡេងប្រកបដោយ វិចារណញ្ញាណនិងវិទ្យាសាស្ត្រទាំងនេះ ។

សូមបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ គឺជាការប្រយុទ្ធតាមបែបវិទ្យាសាស្រ្តមួយលើក យ៉ាណាមិញ សហរដ្ឋអាមេរិកដែលបានដាក់ចេញ គោលនយោបាយដើម្បីដាក់កំហិត លើការចូលដែនរបស់អ្នកទេសចរណ៍ចិនគឺ ប្រព្រឹត្តទៅផ្ទុយពីវិទ្យាសាស្រ្ត ។

បើមើលពីវិធានការបង្ការការ រីករាលដាលនៃជំងឺឆ្លង អ្នកផងទាំងពួងនៅតែចងចាំថា ខណៈពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២០ សហរដ្ឋអាមេរិកក៏ធ្លាប់បានអនុវត្តវិធានការ ពាក់ព័ន្ធដើម្បីដាក់កំហិតលើការ ចូលដែនរបស់ជនជាតិចិនផងដែរ តែទទួលបានប្រសិទ្ធភាពផ្ទុយគ្នា ។ ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅអាមេរិកបានផ្ទុះឡើង យ៉ាងឆាប់រហ័សដែលបានក្លាយជា ប្រទេសដែលមានករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនបំផុតនៅទូទាំងពិភពលោក ។
   
ដែលបាននិងកំពុងរាតត្បាត នៅប្រទេសចិនគឺជាវីរុសសំខាន់ ដែលបានរាតត្បាតនៅអាមេរិក នៅប៉ុន្មានខែមុន រីឯវីរុសបម្លែងថ្មីបំផុតប្រភេទ xbb.1.5 ដែលបានរកឃើញនៅក្រុងសៀងហៃ និងក្រុង Hang Zhou នាពេលថ្មីៗកន្លងទៅនេះ ចំជាវីរុសសំខាន់បំផុតដែលកំពុង រាតត្បាតនៅអាមេរិកហ្នឹងឯង ។ ប្រភេសវីរុសកូវីដ ១៩ ដែលកំពុងរាតត្បាតនៅប្រទេសចិន បានរីករាលដាលនៅតំបន់នានា ទូទាំងពិភពលោកយូរហើយ ។

មិនថាវីរុសប្រភេទ BA.5 ដែលបាននិងកំពុងរាតត្បាត នៅប្រទេសចិននាពេលបច្ចុប្បន្ន ឬមួយក៏វីរុសបម្លែងថ្មីបំផុតប្រភេទ xbb.1.5 ដែលបានរកឃើញជាថ្មីបំផុតនៅក្នុងស្រុក ពេលវេលាដែលត្រូវបានរកឃើញ សុទ្ធតែយឺតជាងអាមេរិក និងប្រទេសផ្សេងទៀតជាច្រើន ។ ប្រការនេះអាចឃើញថា ប្រទេសចិនទើបជាប្រទេសដែល រងផលប៉ះពាល់ពីការរីករាលដាល នៃជំងឺឆ្លងនៅទូទាំងពិភពលោក ។

ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានទទួលភាពបរាជ័យទាំងស្រុង តើអ្នកនយោបាយអាមេរិក នឹងបន្តធ្វើមិនដឹងមិនឮ ហើយជាន់ឈ្លីលើវិទ្យាសាស្ត្រឬទេ? ប្រសិនបើពួកគេចចេសដើរតាមផ្លូវ ដែលប្រព្រឹត្តិទៅផ្ទុយនឹងវិទ្យាសាស្ត្រ នោះ ទង្វើបែបនេះគឺជាការប្រព្រឹត្តិបទឧក្រិដ្ឋ ចំពោះប្រជាជនអាមេរិក ហើយមុខជានឹងរងការដាក់ទណ្ឌកម្ម ពីវិទ្យាសាស្ត្រជាក់ជាមិនខាន ៕

To Top