ព័ត៌មានអន្តរជាតិ

ផ្ទុះភ្នំភ្លើង Marapi នៅកោះស៊ូម៉ាត្រាខាងលិច ប៉ើងផេះទៅលើមេឃ ៣០០ម៉ែត្រ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ភ្នំភ្លើង Marapi ក្នុងខេត្តស៊ូម៉ាត្រាភាគខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើង ក្នុងរយៈពេលប្រហែល៤៥វិនាទី ដោយបានជះផេះ ឡើងដល់កម្ពស់៣០០ម៉ែត្រពីលើកំពូលរបស់វា ។ នេះបើយោងតាម មជ្ឈមណ្ឌលតាមដានបន្ទុះភ្នំភ្លើង និងគ្រោះមហន្តរាយភូមិសាស្ត្រ ។

មជ្ឈមណ្ឌលបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា “ការផ្ទុះបានកើតឡើងនៅម៉ោង ៦និង១១នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ២៣និង១១នាទីម៉ោងសកល ។

កម្ពស់រហូតដល់ ២.៨៩១ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ភ្នំនេះបានសកម្ម តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ។

បច្ចុប្បន្ននេះ ភ្នំភ្លើង Marapi ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ទី២ ។ អាជ្ញាធរបានក្រើនរំលឹកដល់ អ្នកទេសចរកុំឱ្យស្ថិតក្នុងរង្វង់ ៣គីឡូម៉ែត្រពីតំបន់ Verbeek ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top