បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានលើកឡើងអំពីការអះអាង របស់រុស្សីថាបានវាយប្រហារធ្វើឲ្យបាត់បង់ជីវិត យោធាអ៊ុយក្រែនចំនួន ៦០នាក់ នាពេលចុងក្រោយមកនេះ គឺជាការឃោសនា ដោយរដ្ឋាភិបាលក្រុងមូស្គូប៉ុណ្ណោះ។
រដ្ឋាភិបាលទីក្រុងមូស្គូបានអះអាង ដោយមិនបានការផ្តល់ភស្តុតាង ច្បាស់លាស់ថាការវាយប្រហារទ្រង់ទ្រាយធំ ដោយមីស៊ីលរបស់ខ្លួនទៅលើ ទីក្រុងភាគខាងកើត Kramatorsk បានធ្វើឲ្យបាត់បង់ជីវិតយោធាអ៊ុយក្រែន ដល់ទៅ៦០០នាក់។
រុស្សីបានបន្តថានេះគឺជាប្រតិបត្តិការ សងសឹកទៅលើប្រទេសអ៊ុយក្រែន ដែលកន្លងមកបានធ្វើការ វាយប្រហារមកលើទីតាំងបណ្តោះអាសន្ន របស់យោធារុស្សីដែលស្ថិតនៅក្នុងតំបន់ Makiivaka ក្នុងអំឡុងពេលនៃ ពិធីបុណ្យចូលឆ្នាំថ្មីដែលពេលនោះរុស្សី បានអះអាងថា យោធារបស់ខ្លួនស្លាប់៨៩នាក់ តែអ៊ុយក្រែនជឿជាក់ថា យោធាដែលស្លាប់ជាក់ស្តែងអាចមាន ទៅដល់ជាង៤០០នាក់៕
ប្រែសម្រួល៖ ស៊ុន លី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)