ព័ត៌មានអន្តរជាតិ

សាមគ្គីភាព និងសហប្រតិបត្តិការ ជាអាវុធប្រយុទ្ធប្រឆាំង ជំងឺឆ្លងដ៏រឹងមាំ និងខ្លាំងក្លាបំផុត

ជំងឺកូវីដ១៩ បានរាលដាលអស់ រយៈពេល៣ឆ្នាំហើយ ។ តាមទិន្នន័យអង្គការ សុខាភិបាលពិភពលោក ដែលបានផ្សាយ នៅពេលថ្មីៗនេះ បានឱ្យដឹងថា ៣ឆ្នាំកន្លងមកនេះ នៅទូទាំងពិភពលោក ករណីឆ្លងជំងឺកូវីដ បានលើសពី៦៦០ លានករណី ។
ក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ ជំងឺឆ្លងទ្រង់ទ្រាយធំ ដែលនាំមកនូវការបំផ្លាញ ដ៏ធ្ងន់ធ្ងរមានច្រើនលើក ៖
ជំងឺប៉ែស (plague) ដែលរាលដាលពីឆ្នាំ១៣៤៧ដល់ឆ្នាំ១៣៥៣ បានសម្លាប់ជនជាតិអឺរ៉ុប ចំនួន២៥លាននាក់ ។
កាលពីសតវត្សរ៍ទី១៦ អ្នកអាណានិគមអឺរ៉ូបាននាំមេរោគអ៊ុតធំ ចូលទ្វីបអាមេរិក ក្នុងរាប់សិបឆ្នាំ បន្ទាប់ បានបណ្តាល ឱ្យប្រជាជនជនជាតិ ដើមអាមេរិក (indians) ចំនួនប្រហែល២០លានទៅ៣០ លាននាក់បានស្លាប់បាត់បង់ជីវិត ។
ជំងឺគ្រុនផ្តាសាយឆ្នាំ១៩១៨ (1918 flu pandemic) បានវាយលុក នៅទូទាំងពិភពលោក ត្រឹមតែ៦ខែប៉ុណ្ណោះ បានធ្វើឱ្យមនុស្សចំនួន២៥លាននាក់ ដល់៤០លាននាក់ ស្លាប់បាត់បង់ជីវិត ។

ប្រវត្តិសាស្ត្រដ៏ឈឺ ចាប់បានបង្ហាញថា មេរោគគ្មានព្រំដែនទេ ជំងឺឆ្លងមិនបែកចែក ពូជសាសន៍ឡើយ ។ ប្រជាជនបណ្តាប្រទេស លើពិភពលោកក៏បានយល់ដឹងកាន់តែទូទៅថា ប្រឈមមុខនឹងព្រឹត្តិការណ៍សុខាភិបាលសាធារណៈទ្រង់ទ្រាយធំ មនុស្សជាតិមានតែចាប់ដៃសហការគ្នា បង្កើតសហគមន៍រួមវាសនា នៃសុខាភិបាល មនុស្សជាតិរួមគ្នា ទើបអាចឈានទៅរកអនាគតបាន ។ សាមគ្គីភាពនិង សហប្រតិបត្តិការ ទើបជាអាវុធប្រយុទ្ធប្រឆាំង ជំងឺឆ្លងដ៏រឹងមាំ និងខ្លាំងក្លាបំផុត ។

បើរំលឹកពី ដើម ឆ្នាំ២០២០ កាលនោះ ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសចិន ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបំផុត សហគមន៍អន្តរជាតិ បានគាំទ្រ និង ផ្តល់ជំនួយ ជាច្រើន ដល់ប្រទេសចិនជាបន្តបន្ទាប់ ។ ពេលជំងឺឆ្លងរាតត្បាតយ៉ាងខ្លាំង ប្រទេសជាច្រើន ប្រទេសចិនក៏បានខិតខំ ផ្តល់ជំនួយតាមសមត្ថភាព របស់ខ្លួនមិន ដែលលាក់ទុក ឬលាក់បាំងអ្វីនោះទេ បានចែករំលែក បទពិសោធន៍ ប្រឆាំងជំងឺឆ្លងនិងវិធីសាស្ត្រ បង្ការការពារជំងឺឆ្លង របស់ខ្លួន ជាមួយសកលលោក ព្រមទាំងគាំទ្រអ្នកបច្ចេកវិទ្យាបណ្តាប្រទេស ធ្វើការស្រាវជ្រាវជាសកលអំពីការ រុករកប្រភពមេរោគ ការរាលដាល មេរោគជាដើម ។
ប្រទេសចិន សរុបបានផ្តល់ជំនួយជាវ៉ាក់សាំងប្រឆាំង ជំងឺកូវីដ១៩លើសពី២២០០លានដូស ដល់ប្រទេស និងអង្គការអន្តរជាតិចំនួន ជាង ១២០ ហើយចិន បានផ្តល់សម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួនច្រើនសន្ធឹក ដល់ប្រទេសចំនួន១៥៣ និងអង្គការអន្តរជាតិចំនួន ១៥។ល។
ការបង្ការនិងគ្រប់គ្រង ជំងឺឆ្លងត្រូវប្រកាន់ អាកប្បកិរិយា បែបវិទ្យាសាស្ត្រ ។ ការដែលយកបញ្ហាជំងឺឆ្លង ជាបញ្ហានយោបាយ ដើម្បីលាបពណ៌ លើប្រទេសដទៃណាមួយ ការលេងកលល្បិចនយោបាយ មានតែខាតបង់កាន់តែធំ និងឈឺចុកកាន់តែធ្ងន់ធ្ងរ ដល់ប្រជាជនបណ្តាប្រទេស។
ប្រឈមមុខនឹងព្រឹត្តិការណ៍ សុខាភិបាលសាធារណៈ ដែលបានកើតឡើងក្នុងទូទាំងពិភពលោក យើងមានតែពួតដៃគ្នាកសាង សហគមន៍រួមវាសនាផ្នែកសុខាភិបាល នៃមនុស្សជាតិ ទើបអាចឆ្លើយតបបាន៕

To Top