ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាឲ្យកងកម្លាំងប៉ូលិស ដកទង់ជាតិប៉ាឡេស្ទីន ចេញទាំងអស់ នៅតាមទីសាធារណៈ

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលថ្មីរបស់អ៊ីស្រាអែលលោក Itamar Ben-Gvir បានណែនាំប៉ូលិសឱ្យដកទង់ជាតិប៉ាឡេស្ទីនចេញពីទីសាធារណៈ ដោយហៅនិមិត្តសញ្ញាជាតិប៉ាឡេស្ទីនថា ជាសកម្មភាពនៃ “អំពើភេរវកម្ម”។

ច្បាប់របស់អ៊ីស្រាអែល មិនហាមឃាត់ទង់ជាតិប៉ាឡេស្ទីនទេ ប៉ុន្តែប៉ូលីស និងទាហានមានសិទ្ធិដកវាចេញ ក្នុងករណីដែលពួកគេចាត់ទុកថាមានការគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈ។

ការណែនាំកាលពីថ្ងៃអាទិត្យពីលោក Ben-Gvir ដែលជាប្រធានគណបក្សអំណាចជនជាតិជ្វីហ្វជ្រុលនិយមក្នុងរដ្ឋាភិបាលស្តាំនិយមថ្មីរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងក្នុងនាមជារដ្ឋមន្ត្រីសន្តិសុខជាតិត្រួតពិនិត្យប៉ូលីស ហាក់ដូចជាបង្ហាញនូវអាកប្បកិរិយារឹងរូស និងមិនចុះសម្រុងចំពោះការបញ្ចេញមតិរបស់ប៉ាឡេស្ទីនអំពីអត្តសញ្ញាណ និងការនិយាយដោយសេរី និងគាំទ្របាតុកម្មរបស់ប៉ាឡេស្ទីន។

ការបង្ហាញទង់ជាតិប៉ាឡេស្ទីនក្នុងប្រទេសអ៊ីស្រាអ៊ែល ជាការអនុវត្តជាក់ស្តែង ត្រូវបានរារាំងជាយូរមកហើយដោយអាជ្ញាធរអ៊ីស្រាអែល ដោយជនជាតិប៉ាឡេស្ទីន ទាក់ទងនឹងទង្វើបែបនេះ ជាការប៉ុនប៉ង ដើម្បីបង្ក្រាបអត្តសញ្ញាណប៉ាឡេស្ទីន។

បញ្ជារបស់លោល Ben-Gvir បានកើតឡើងបន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំនៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ដែលជាកន្លែងដែលបាតុករខ្លះគ្រវីទង់ជាតិប៉ាឡេស្ទីន។

ក្រុមអ្នកតវ៉ាបានចាត់ទុករដ្ឋាភិបាលដែលបានស្បថចូលកាន់តំណែងនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីលោក ណេតាន់យ៉ាហ៊ូ ថាជា “ហ្វាស៊ីសនិយម” ហើយបានតស៊ូមតិសម្រាប់សមភាព និងការរួមរស់រវាងប៉ាឡេស្ទីន និងជនជាតិអ៊ីស្រាអែល។

ដោយសរសេរនៅលើ Twitter លោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា វត្តមានទង់ជាតិប៉ាឡេស្ទីននៅឯការតវ៉ានៅទីក្រុង Tel Aviv គឺជា “ការញុះញង់” ៕ប្រែសម្រួល ឈូក បូរ៉ា

To Top