ព័ត៌មានអន្តរជាតិ

ថៃ លុបចោលការតម្រូវឱ្យអ្នកទេសចរបរទេស បង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង Covid-19 ពេញលេញ ឬលិខិតបញ្ជាក់ការជាសះស្បើយ

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈរបស់ប្រទេសថៃ លោក Anutin Charnvirakul កាលពីថ្ងៃចន្ទបានលុបចោលការតម្រូវឱ្យអ្នកទេសចរបរទេសបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង Covid-19 ពេញលេញ ឬលិខិតបញ្ជាក់ការជាសះស្បើយពីជំងឺមិនលើសពី ១៨០ ថ្ងៃមុនពេលចេញដំណើរ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Anutin បានប្រកាសពីការលុបចោលនូវការតម្រូវទាំងនេះនៅថ្ងៃតែមួយ នៅពេលដែលបទបញ្ជាដែលចេញដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការស្នើសុំឯកសារចូលជាធរមាន។

កាលពីថ្ងៃអាទិត្យ CAAT បានចេញសេចក្តីជូនដំណឹង ៧ ចំណុចដល់រដ្ឋបាលអាកាសសហព័ន្ធ Airmen (Notam) ថាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវតែធ្វើឱ្យប្រាកដថាអ្នកដំណើរដែលមានអាយុលើសពី ១៨ ឆ្នាំបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹង Covid-19 ឬមានវិញ្ញាបនបត្រពីវេជ្ជបណ្ឌិតដែលនិយាយថា ពួកគេបានជាសះស្បើយពី Covid-19 មិនយូរជាង ១៨០ ថ្ងៃមុនពេលចេញដំណើរ។

សូមជម្រាបថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ជើងហោះហើរ MF833 របស់អាកាសចរណ៍ Xiamen Airlines បាននាំអ្នកទេសចរចិនចំនួន ២៦៩ នាក់ដំបូងមកទីក្រុងបាងកក បន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលវិធានការដាក់ឱ្យនៅដាច់ពីគេសម្រាប់ការមកដល់កាលពីថ្ងៃអាទិត្យ។ ការមកដល់របស់អ្នកទេសចរចិនក្រុមធំនេះ ក៏ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីថៃចំនួន៣រូបផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top