ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់រុស្សី៖ កងទ័ពរុស្សី មិនមែនប្រយុទ្ធ ដើម្បីប្រឆាំងពលរដ្ឋអ៊ុយក្រែនឡើយ

បរទេស៖ មន្ត្រីជាន់ខ្ពស់នៃកិច្ចការងារ ក្រុមប្រឹក្សាសន្តិសុខជាតិរុស្សី លោក Nikolay Patrushev កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ភាពចលាចលនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានរៀបចំឡើង ដោយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោនប៉ុណ្ណោះ ដើម្បីបង្កជម្លោះរវាងពលរដ្ឋអ៊ុយក្រែន និងរុស្សី។

មន្រីជាន់ខ្ពស់រូបនេះដែលធ្លាប់បម្រើការងារ ជាប្រធានផ្នែកកិច្ចការងារស៊ើបការណ៍សំងាត់ របស់ជាតិ FSB អស់រយៈពេលជាមួយទសវត្សមកហើយ បានធ្វើការថ្លែងការណ៍បែបនេះ ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ Argumently i Fakty។

លោកបានថ្លែងបែបនេះថា៖ពួកយើងមិនស្ថិតនៅក្នុងសង្គ្រាម ជាមួយនឹងអ៊ុយក្រែន ប៉ុន្តែជាក់ស្តែងមិនមែន ជាមួយនឹងពលរដ្ឋអ៊ុយក្រែនឡើយ។ វប្បធម៍របស់អ៊ុយក្រែន គឺមានលក្ខណៈដូចទៅនឹងរប្បធម៍របស់រុស្សីយើងដែរ ដូច្នេះបេតកភណ្ឌរបស់ពលរដ្ឋរុស្សី គឺមិនអាចបែងចែកដាច់ចេញពីវប្បធម៍ របស់អ៊ុយក្រែនបានឡើយ។

លោកបន្តថា៖ព្រឹត្តិការណ៍ជម្លោះនៅអ៊ុយក្រែន មិនមែនជាជម្លោះរវាងរដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវឡើយ ប៉ុន្តែជាជម្លោះរវាងរដ្ឋាភិបាលក្រុងមូស្គូ ជាមួយនឹងសម្ព័ន្ធមិត្តណាតូប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top