វ៉ាស៊ិនតោន ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងរៀបចំផ្ទះ ដើម្បីទទួលស្វាគមន៍វត្តមាន របស់ប្រធានាធិបតី ប្រេស៊ីល លោកLuiz Inacio Lula da Silva មកបំពេញទស្សនកិច្ច នៅក្នុងខែកុម្ភៈខាងមុខនេះ។
ការអញ្ជើញប្រធានាធិបតី ប្រេស៊ីល ធ្វើឡើងក្រោយពេល ដែលមានមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទ រួចរាល់កាលពីថ្ងៃចន្ទ ហើយនៅចំពេល ដែលប្រទេសប្រេស៊ីល កំពុង រងការតវ៉ាប្រឆាំង យ៉ាងខ្លាំង ក្លាពីសំណាក់ពលរដ្ឋ នៅតាមអគាររដ្ឋាភិបាល មួយចំនួន។
គួរឲ្យដឹងដែរថា តបតាមការអញ្ជើញនេះ លោក Silva ក៏បាន ទទួលយកហើយ ឆ្លើយតបថា វាគឺជាឱកាសដើម្បីអាចពង្រឹងទំនាក់ទំនង ឲ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរផងដែរ លើគ្រប់វិស័យ។
នៅក្នុងអំឡុងពេល នៃការសន្ទនាគ្នាផងដែរ លោក Biden ក៏បានប្រកាសថ្កោលទោស ចំពោះសកម្មភាពហិង្សា ទៅលើអង្គភាពប្រជាធិបតេយ្យ និងហិង្សាដែលមានរូបរាង ជាលក្ខណៈការផ្ទេរ អំណាច ដោយមិនសន្តិភាពផង ខណៈដែលក្រុមអ្នកតវ៉ាភាគច្រើន ត្រូវបានគេដឹងថា ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី ប្រេស៊ីលលោក Jair Bolsonaro ៕
ប្រែសម្រួល៖ស៊ុនលី