ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស កំពុងពិចារណា លើការផ្តល់រថក្រោះ Challenger II ចំនួន ១០ គ្រឿង ឱ្យអ៊ុយក្រែន

បរទេស៖ សារព័ត៌មាន Sky News បានរាយការណ៍ដោយដកស្រង់ប្រភពពីអ៊ុយក្រែន និងចក្រភពអង់គ្លេសថា ក្នុងពេលឆាប់ៗនេះ ចក្រភពអង់គ្លេសអាចនឹងប្រកាស ពីការបញ្ជូនរថក្រោះ Challenger II ចំនួន ១០ គ្រឿងទៅកាន់ទីក្រុងគីវ។ ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា ខណៈពេលដែលជានិមិត្តរូប គឺថា ការផ្តល់រថក្រោះប្រយុទ្ធដែលផលិតដោយលោកខាងលិច ជាលើកដំបូងមិនធ្លាប់មាន គឺជាមធ្យោបាយដើម្បីលើកទឹកចិត្តសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ឱ្យធ្វើដូចគ្នានេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននឹងកំពុងពិភាក្សា អំពីលទ្ធភាពប្រហែល “ពីរបីសប្តាហ៍” ហើយបើយោងតាមការចេញផ្សាយ ដែលបានស្នើឱ្យមានការប្រកាសជាផ្លូវការមួយចំនួន អាចត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែមករា នៅពេលដែល ‘ក្រុមទំនាក់ទំនង’ ដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការបំពាក់អាវុធអ៊ុយក្រែន ត្រូវបានកំណត់ពេល។

ប្រភពមួយបាននិយាយថា ចក្រភពអង់គ្លេស អាចនឹងផ្តល់រថក្រោះប្រហែល១០គ្រឿង ដែលពណ៌នាថា គ្រប់គ្រាន់ក្នុងការបំពាក់កងទាហាន។ បារាំង អាមេរិក និងអាឡឺម៉ង់បានសន្យាផ្តល់អាវុធ ធុនធ្ងន់កាន់តែច្រើនឡើង ដល់អ៊ុយក្រែនផងដែរ ប៉ុន្តែបានកំណត់ក្នុងការបញ្ជូន រថក្រោះប្រយុទ្ធសំខាន់ៗ ដែលបានធ្វើឱ្យទីក្រុងគៀវអស់សង្ឃឹម ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top