គៀវ៖ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ការចំណាយលើវិស័យការពារជាតិ របស់អ៊ុយក្រែន ក្នុងឆ្នាំ២០២២ ស្មើនឹង ៣២,៥ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសនេះ ចំពេលមានជម្លោះជាមួយរុស្ស៊ី។

លោល Danilov បានសរសេរថា នៅឆ្នាំ២០២២ អ៊ុយក្រែន បានបែងចែក ១៥៣៦លានលាន hryvnias (ប្រហែល ៤២ ពាន់លានដុល្លារអាមេរិក) សម្រាប់សន្តិសុខ និងការពារជាតិរបស់ប្រទេស។
លោកបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទាន ដល់វិស័យការពារជាតិ នៅតែជាអាទិភាពរបស់រដ្ឋាភិបាលអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ៊ុយក្រែន បានបង្កើនថវិកាការពារជាតិដំបូងរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ ចំនួន ១២៣១ លានលាន hryvnias (ប្រហែល ៣៣,៦៦ ពាន់លានដុល្លារ) បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
នៅឆ្នាំនេះ ប្រទេសនៅអឺរ៉ុបខាងកើត គ្រោងនឹងចំណាយប្រាក់ ១១៤១ ពាន់ពាន់លាន hryvnias (ប្រហែល ៣១,២ ពាន់លានដុល្លារ) ដើម្បីគ្របដណ្តប់លើតម្រូវការ ការពារជាតិរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
