ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំពិភពលោក ថ្កោលទោស​កុប្បកម្មគាំទ្រ លោក Bolsonaro នៅប្រេស៊ីល

" "

បរទេស៖ រុស្ស៊ី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ឥណ្ឌា និងប្រទេសផ្សេងទៀត បានថ្កោលទោសកុប្បកម្ម ដោយអ្នកគាំទ្រ អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ ជុំវិញអគារសាធារណៈ កាលពីថ្ងៃអាទិត្យ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបរិហារ “ការរំលោភលើលទ្ធិប្រជាធិបតេយ្យ និងការផ្ទេរអំណាចដោយសន្តិវិធី” នៅក្នុងប្រជាជាតិអាមេរិកខាងត្បូង (ប្រេស៊ីល) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

" "

លោក បៃដិន បានសរសេរនៅក្នុងសាររបស់លោក ប៉ុន្មានម៉ោងបន្ទាប់ពីកុប្បកម្មបានចាប់ផ្តើមថា “ស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីល មានការគាំទ្រយ៉ាងពេញទំហឹងរបស់យើង ហើយឆន្ទៈរបស់ប្រជាជនប្រេស៊ីល មិនត្រូវបំផ្លាញឡើយខ្ញុំទន្ទឹងរង់ចាំ បន្តធ្វើការជាមួយលោក Lula” ។

" "

តុលាការកំពូលរបស់ប្រទេសប្រេស៊ីល បានហៅក្រុមបាតុករថា “ភេរវករ” បន្ទាប់ពីពួកគេបានវាយលុកចូលសភាជាតិ វិមានប្រធានាធិបតី និងអគារតុលាការកំពូល ដើម្បីគាំទ្រលោក Bolsonaro ដែលត្រូវបានចាញ់ដោយប្រធានាធិបតី Luiz Inacio Lula da Silva ដែលត្រូវបានគេស្គាល់ថា ជាលោក Lula ។

លោក Bolsonaro មិនទាន់បានសារភាព ចំពោះលោក da Silva ដែលត្រូវបានសម្ពោធចូលកាន់តំណែង កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ទីក្រុងមូស្គូ បានថ្កោលទោស “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” សកម្មភាពរបស់ពួកកុប្បកម្ម ដោយបន្ថែមថា រុស្ស៊ីបានគាំទ្រលោក da Silva៕ ប្រែសម្រួល ឈូក បូរ៉ា

To Top