ព័ត៌មានអន្តរជាតិ

អឺរ៉ុប ព្រមានបង្កើនទណ្ឌកម្ម ប្រឆាំងបេឡារូស និងអ៊ីរ៉ង់ ជុំវិញការជួយជ្រោមជ្រែងរុស្សី

" "

បរទេស៖ សហភាពអឺរ៉ុបកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសក្នុងការរៀបចំផែនការ ដាក់ទណ្ឌកម្មថ្មីប្រឆាំង ទៅនឹងប្រទេសបេឡារូស និងប្រទេសអ៊ីរ៉ង់ផងដែរ ដោយសារពួកគេបានជួយគាំទ្រ និងចូលរួមសហការជាមួយ នឹងយោធារុស្សីក្នុងពេលដែលជម្លោះនៅអ៊ុយក្រែន នៅតែបន្តនៅឡើយនោះ។

ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyan បានថ្លែងបញ្ជាក់បែបនេះ ទៅកាន់ក្រុមអ្នកកាសែតបន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីរវាងណាតូ និងអឺរ៉ុប ហើយបានសង្កត់ធ្ងន់ ទៅលើតែប្រទេសទាំងពីរនេះប៉ុណ្ណោះ ថាជាអ្នកដែលបានជួយគាំទ្ររុស្សីខ្លាំងជាងគេ។

" "

លោកស្រីបានបន្តទៀតដែរថា៖ពួកយើងនឹងបន្តដាក់សំពាធ ទៅលើវិមានក្រមឡាំង ឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន តាមរយៈការដាក់ទណ្ឌកម្ម ហើយយើងនឹងបន្តបង្កើនចំនួនទណ្ឌកម្មទាំងនេះ ថែមទៀតទៅកាន់ប្រទេសទាំងឡាយ នាដែលបានចូលរួមសហការ និងគាំទ្ររុស្សី ក្នុងពេលបច្ចុប្បន្ននេះ៕ ប្រែសម្រួល៖ស៊ុនលី

" "
To Top