ព័ត៌មានអន្តរជាតិ

ណាតូ និងអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើនចំណង ទំនាក់ទំនង

បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ សហភាពអឺរ៉ុប និងអង្គការណាតូ បានឈានទៅដល់ការចុះហត្ថលេខា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងគ្នាជាពិសេសក្នុងភាពជា ដៃគូលើបញ្ហាជម្លោះ នៅអ៊ុយក្រែន និងកិច្ចការងារបន្ទាប់ ដែលត្រូវធ្វើ ដើម្បីបញ្ចប់ជម្លោះ មួយនេះ។

កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា ដោយប្រធានអង្គការណាតូលោក Jens Stoltenberg និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ព្រមទាំងប្រធានគណកម្មការ សភាលោក ស្រី Ursula von der Leyen ផងនៅក្នុងអគារទីស្នាក់ការកណ្តាលរបស់ណាតូនាទីក្រុងប្រ៊ូសែល។

អង្គភាពទាំងពីរ ក៏បានធ្វើការលើកឡើងអំពីផែនការនិង ការផ្តល់តម្លៃរួមព្រមទាំងគុណតម្លៃ នៃប្រជាធិបតេយ្យជារួមផង ដោយក្នុងនោះបានលើកឡើងដូចគ្នា ថាប្រទេសរុស្សីនិងចិនគឺ ជាការគម្រាមកំហែងដ៏ធំបំផុត
ដែលពួកគេត្រូវតែប្រជែង នៅពេលនេះហើយកំណត់ថា បញ្ហាអ៊ុយក្រែនគឺជាបញ្ហាសន្តិសុខ និងបញ្ហាស្ថេរភាពរបស់សកល ទាំងមូលត្រូវធ្វើយ៉ាងណាចូលរួមដោះ ស្រាយឲ្យខានតែបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top