បរទេស៖ ទីក្រុងប៉េកាំងគ្រោងនឹងរៀបចំគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញនៅឆ្ងាយពីទីក្រុងមូស្គូ ដោយបារម្ភពីការធ្លាក់ចុះនៃឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់រុស្ស៊ី ដែលជាលទ្ធផលផ្ទាល់នៃការលុកលុយដ៏មហន្តរាយរបស់ខ្លួនទៅលើអ៊ុយក្រែន និងការដួលរលំជាយថាហេតុរបស់ពូទីន, នេះបើយោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីចិនអនាមិក និងអ្នកជំនាញក្នុងតំបន់។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជាលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង បានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងសន្និសីទវីដេអូមួយ នៅចុងខែធ្នូ ក៏ដោយ ក៏ប្រភពបានប្រាប់ FT ថា ការមិនទុកចិត្តលើមេដឹកនាំរុស្ស៊ីកំពុងកើនឡើងក្នុងចំណោមក្រុមជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន។
FT បានដកស្រង់សម្តីមន្ត្រីចិនអនាមិកម្នាក់ថា “ពូទីនឆ្កួតហើយ” ការសម្រេចចិត្តឈ្លានពានគឺធ្វើឡើងដោយមនុស្សមួយក្រុមតូច។ ចិនមិនគួរដើរតាមរុស្សីទេ” ។
យោងតាមប្រភពរបស់ទីភ្នាក់ងារព័ត៌មានចិន និងផ្ទុយទៅនឹងកំណែដែលទទួលយកយ៉ាងទូលំទូលាយនៃព្រឹត្តិការណ៍នោះ មិនបានដឹងពីផែនការរបស់វិមានក្រឹមឡាំងក្នុងការបើកការឈ្លានពានយោធាពេញលេញលើអ៊ុយក្រែនកាលពីឆ្នាំមុន ហើយរំពឹងថានឹងមានប្រតិបត្តិការយោធាមានកម្រិតច្រើនបំផុត៕ប្រែសម្រួលៈ ណៃ តុលា